នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេសន៍ អញ្ជើញចូលរួមពិធីជួបសម្ដែងការគួរសមរំលឹកខួបលេីកទី៧០ នៃទំនាក់ទងការទូតកម្ពុជា-ជប៉ុន នៅសាលប្រជុំសាលាខេត្ត។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក តានិណៃ អ៉ិឈិតុម៉ុ ឧបទូត/អនុប្រធានបេសកកម្មការទូតស្ថានទូតជប៉ុន, លោក សាតូ ខេអ៉ិឈិ លេខាទី១ ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម, លោកស៊ុន សុភារ៉ា អ្នកឯកទេស ប្រចាំផ្នែកសេដ្ឋកិច្ច និងជំនួយODA, និងលោក កាវ៉ាងុជិ ម៉ាសាគិ ប្រធាននៃការិយាល័យកុងស៊ុលជប៉ុនប្រចាំក្រុងសៀមរាប ប្រតិភូអមដំណើរ និងសហការីជាច្រើនរូប។
ជំនួបសម្ដែងការគួរសមនេះ ប្រព្រឹត្តទៅដោយភាពស្និទ្ធស្នាល រាក់ទាក់ និង បានរំលឹកពី សក្តានុពល ក្នុងខេត្ត ក៏ដូចជាក្រុងប៉ោយប៉ែត ស្តីពីការអភិវឌ្ឍន៏ និងការរីកចំរើនយ៉ាងលឿនឆាប់រហ័សគួរឪ្យគត់ស្គាល់៕