ស្នងការដ្ឋាននគរបាលខេត្តកែប រៀបចំពិធីបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ

ខេត្តកែប៖ នារសៀលថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តម​សេនីយ៍​ឯក​ ទិត សារ៉ាត់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសវនកម្ម​ផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅ​សាលប្រជុំធំ នៃស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កែប។

ពិធីខាងលើក៏មាន​ការ​អញ្ជើញចូល​រួម​ពី​គណៈប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោក លោក​ស្រី​ស្នងការ​រង​ នាយ-នាយរងការិ​យា​ល័យ​ជំនាញ​ អធិការ អធិការរងនគរបាល​ក្រុង​ ស្រុក និងប៉ុស្តិ៍​រដ្ឋបាល​ទាំង៥ សរុបចំនួន ១៣៩នាក់។

បន្ទាប់ពីគោរពទង់ជាតិបើកកម្មពិធី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត បាន​ឡើង​ធ្វើ​របាយការណ៍ស្វាគមន៍ អំពី​សភាពការណ៍​ សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ក្នុង​ខេត្ត​ រចនា​សម័្ពន្ធ​របស់​កងកម្លាំង​នគរបាល​ខេត្ត​កែប។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ទិត សារ៉ាត់ អគ្គ​នាយករងសវនកម្ម​ផ្ទៃក្នុង​ បានឯកភាពលើរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងបានកោតសរសើរចំពោះសមិទ្ធផលការងារដែលសម្រេចបានកន្លងមក ពិសេសការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ទន្ទឹមនេះ ឯកឧត្តម ក៏បានមាន​ប្រសាសន៍​លើការងារបើកសវនកម្ម​ផ្ទៃក្នុង​សម្រាប់​ការិយបរិច្ឆេទ​ ២០២៤ និងបណ្ដាឆ្នាំពាក់ព័ន្ធ គឺដើម្បី​ត្រួត​ពិនិត្យ​ វាយតម្លៃ​លើ​វឌ្ឍនភាពការងារ ការកែលម្អរាល់​ចំណុច​ខ្វះខាត​មួយចំនួន​ក្នុង​បណ្តា​ឆ្នាំពាក់ព័ន្ធ ការ​ពិនិត្យ​ទៅលើ​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​ ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​(ចលនទ្រព្យ​ និង​អចលនទ្រព្យ) ពិនិត្យលើការគ្រប់គ្រងបញ្ជីវត្តមាន ព្រមទាំងការ​ត្រួត​ពិនិត្យលើកញ្ចប់​ថវិកា​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ និងពិនិត្យលើប្រព័ន្ធលើកទឹកចិត្តរបស់មន្ត្រីកងកម្លាំងផងដែរ។

បន្ថែមពីនេះឯកឧត្តម បានថ្លែងអំណរគុណនិងជឿជាក់លើការរួមសហការធ្វើសវនកម្មឆ្នាំ២០២៤ សំរាប់ស្នងការដ្ឋាននគរបាលខេត្តកែប បានជោគជ័យតាមការរំពឹងទុក៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែបIMG_20250506_210812

You might like