លោកសិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧នៅទីស្នាក់ការគណបក្សខ២៧..

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២៣ គណ:កម្មាធិការគណបក្សមូលដ្ឋាន ខ២៧ សាខាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី ៧ នៅទីស្នាក់ការគណបក្សខ ២៧ និងដាក់ទិសដៅអនុវត្ត របស់ក្រុមការងារ ខ២៧ ដើម្បីត្រៀមការបោះឆ្នោតអាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខ។

ពិធីនេះត្រូវបានប្រារពធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឈើយ FB_IMG_1685524936593 FB_IMG_1685524910373 FB_IMG_1685524907743 FB_IMG_1685524867508 FB_IMG_1685524796102 FB_IMG_1685524722159 FB_IMG_1685524734581 FB_IMG_1685524877176 FB_IMG_1685524682518 FB_IMG_1685524686755 FB_IMG_1685524691540 FB_IMG_1685524695811 FB_IMG_1685524699692ចាន់ណា ប្រធានគណៈបញ្ជាការ យុទ្ឋនាការឃោសនាបោះឆ្នោត លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក លោក លឿង សុភ័ក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក ,លោក ដា តឹង ប្រធានក្រុមប្រឹក្សាស្រុក លោក ហ៊ុយ ឡេង លោក ហង្ស សំអន និងមានការចូលរួមពីប្រធាន អនុប្រធាន ក្រុមការងារ ចុះជួយទាំងឃុំ ៨ លោកមេឃុំ លោកមេភូមិ សមាជិក សមាជិការ បក្សជាច្រើនរូប ។

លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេកបានដាក់ចេញគោលការណ៍ សំណូមពរ សម្រាប់អនុវត្តន៍ដូចត៏ទៅ :
១-ក្រុមការងារទាំងអស់ ត្រូវចុះចែកប័ណ្ណព័ត៌មាន ជូនចំពោះសមាជិក សមាជិការ នៅតាមខ្នងផ្ទះត្រូវគ្រប់គ្រងបញ្ជីឈ្មោះរបស់សមាជិក សមាជិការក្នុងឃុំភូមិ ឱ្យបានត្រូវត្រូវ និង រក្សាចាស់ បង្កើតថ្មី របស់សមាជិកបក្ស ក្នុងមូលដ្ឋាន ។
២-ក្រុមការងារទាំងអស់ត្រូវចុះបង្រៀនគូសសន្លឹកឆ្នោតដល់ សមាជិក សមាជិការ ហើយបង្រៀនចំពោះសមាជិក សមាជិការ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ។
៣-ក្រុមការងារទាំងអស់ត្រូវដោះស្រាយរាល់បញ្ហាប្រឈម របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស សេវាតម្រូវការខាង អត្តសញ្ញាណប័ណ តុត្តិយតា ខូច បាត់ -ល- ដើម្បីពន្លើនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការយកទៅប្រើប្រាស់ និងបម្រើប្រជាពលរដ្ឋដោយយកបេះដូងទៅប្រើជាមួយប្រជាពលរដ្ឋ ដើម្បីទទួលបានសម្លេងគាំទ្រនិងឈ្នះឆ្នោតនៅពេលខាងមុខបន្ត។
៤ក្រុមការងារទាំងអស់ត្រូអនុវត្តាមគោលនយោបាលរបស់បក្ស ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព ឯកភាពជាភ្លុងមួយ ដើម្បីជោគជ័យ និងសម្រេចគោលដៅនិងការបោះឆ្នោតឱ្យបាន ១០០% នាពេលខាងមុខ ។

បន្ទាប់ពីការប្រជុំចប់ គណអធិបតីក៏បាននាំយកអំណោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសន៍រូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យចែកជូនដល់សមាជិកបក្ស ចំនួន ៧១នាក់ ក្នុងម្នាក់ទទួលបានថវិកា ២ មុឺនរៀល ៕

You might like