ដោយទទួល​ការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​អគ្គស្នងការនគរបាលជាតិនិងឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម

នៅព្រឹកថ្ងៃសុក្រទី២៦ខែឧសភា​ ឆ្នាំ​២០២៣នេះ​លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានដឹកនាំសហការី​ ចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យអាគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ និងទីតាំងសម្រាប់សាងសង់ប៉ុស្តិ៍​ ចំនួនបីកន្លែង​ នៃអធិការដ្ឋាន​នគរបាល​ស្រុកកំពង់សៀម​ ដែលត្រូវផ្ដួចផ្ដេីមចលនាសាងសង់ជាអាគារថ្មី​ ឲ្យ​សមស្របជាអាគារដែលមានលក្ខណៈបច្ចេកទេស​ និងសមស្របជាអាគារប៉ុស្តិ៍នគរបាលរដ្ឋបាល​ ដេីម្បីសម្រួលដល់ការបម្រេីការងារប្រចាំថ្ងៃរបស់កងកម្លាំង​ និងក្នុងការ​បម្រើ​សេវាជូនប្រជាលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន​ មានដូចជា÷
១-ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ អំពិល
២-ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ ក្រឡា
៣-ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ រអាង
យោងប៉ុស្តិ៍ទាំងបីនេះគ្រោងនិងសាងសង់​អាគារថ្មី​ ក្នុង​ពេលឆាប់ៗខាងមុខនេះ​ ។

បន្ទាប់​លោកឧត្តមសេនីយ៍ត្រីស្នងការខេត្ត
ក៏បានបន្តចុះសួរសុខទុក្ខ​ និងណែនាំលេីការអនុវត្តការងារជំនាញដល់កងកម្លាំងប៉ុស្តុ៍នគរបាលរដ្ឋបាល​ វិហារ​ធំ​ ផងដែរ។

ក្នុង​ឱកាស​ននោះដែលលោកឧត្តមសេនីយ៍ត្រី​ ហេង​ វវុទ្ធីស្នងការនគរបាលខេត្ត​កំពង់ចាមក៏បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​មានដូចថវិកានិងគ្រឿងឧបភោគបរិភោគ​មួយចំនួន​បានឧបត្ថម្ភ​ដល់កងកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ និងបានណែនាំឲ្យគ្រប់កងកម្លាំង​ គោរព​នូវវិន័យកងកម្លាំង និងខិតខំយកចិត្តទុកដាក់ខ្ពស់​លេីការបម្រេីសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន​ ៕FB_IMG_1685087212272 FB_IMG_1685087206299 FB_IMG_1685087209620 FB_IMG_1685087247536 FB_IMG_1685087273360 FB_IMG_1685087214936 FB_IMG_1685087217453 FB_IMG_1685087221505 FB_IMG_1685087224655 FB_IMG_1685087265521

You might like