ឯកឧត្តមម៉ុម សារឿនបានដឹកនាំមន្ត្រីជំនាញចុះសិក្សាគម្រោងអភិវឌ្ឍផ្លូវលំជនបទ ១ខ្សែតភ្ជាប់ភូមិចំនួន៣តាមដងទន្លេសេសាន!!

ថ្ងៃពុធ១២កើត ខែទុតិយសាឍឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២១ខែកក្កដាឆ្នាំ២០២១ឯកឧត្តមម៉ុម សារឿនអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងដោយឈរលើស្មារតីដ៏ខ្ពស់
ខ្ពស់ចំពោះការទទួលខុសត្រូវនិងជួយគិតគូយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋានរស់នៅតំបន់ដាច់ស្រយាលដែលត្រូវការផ្លូវជាចម្បងក្នុងការធ្វើដំណើរដឹកជញ្ចូនកសិផលមកកាន់ទីផ្សារឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេសចុះសិក្សា គម្រោងអភិឌ្ឍផ្លូវលំជនបទ១ខ្សែដែលមានប្រវែង ១៣គីឡូម៉ែត្រតភ្ជាប់ភូមិចំនួន០៣ រួមមាន÷ ភូមិស្វាយរៀង ភូមិរំពាត់ និងភូមិតាឡាត ស្ថិតនៅក្នុងឃុំតាឡាត ស្រុកសេសានខេត្តស្ទឹងត្រែង។

ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថា ការចុះសិក្សាត្រួតពិនិត្យជាក់ស្តែង នៅភូមិសាស្ត្រខាងលើនេះ ដើម្បីធ្វើការស្ថាបនាផ្លូវលំ ០១ខ្សែ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋតាមរយៈតាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ។

នាក្នុងនោះដែរ ឯកឧត្តម ម៉ុម សារឿន បានបញ្ជាក់បន្ថែមថា÷ ដើម្បីឡើយនៅចំនួនភូមិទាំង៣នេះ រួមមាន÷ ភូមិ ស្វាយរៀង ភូមិ រំពាត់ និង ភូមិ តាឡាត់ មិនមានផ្លូវសម្រាប់តភ្ជាប់គ្នានោះទេ ដោយប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយនេះ ប្រើមធ្យោបាយធ្វើដំណើរ តាមផ្លូវទឹកជំនួសឲ្យការធ្វើដំណើរដែលបង្ករភាពលំបាកដល់ប្រជាពលរដ្ឋ។

ពិសេសប្រជាពលរដ្ឋទៅទទួលសេវាសុខាភិបាលនិង ការដឹកជញ្ជូនកសិផលទៅទីផ្សារបានដោយសុវត្ថិភាពក្នុងការចិញ្ជឹមជីវភាពគ្រួសារ ជាដើម៕FB_IMG_1626912575070 FB_IMG_1626912577820 FB_IMG_1626912589938 FB_IMG_1626912580749 FB_IMG_1626912596282 FB_IMG_1626912606646 FB_IMG_1626912592755 FB_IMG_1626912618475

You might like