លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមកិច្ចប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់សង្គម.!

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤
នេះ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូប ចូលរួមកិច្ចប្រជុំបន្ទាន់មួយ នៅសាលាខេត្តបន្ទាយមានជ័យ ស្តីពីការងារភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព និងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គម។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការគណ:បញ្ជាការនគរបាលភូមិភាគទី៣
,ទី៤,ទី៥ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី មកពីមន្ទីរជុំវិញខេត្ត ស្ថាប័នពាក់ពន្ធ័ លោក លោកស្រី អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ និងកងកម្លាំងប្រដាប់អាវុធទាំង៣
ប្រភេទ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងអានរបាយការណ៍ស្វាគមន៍ ស្តីអំពីលទ្ធផល កិច្ចប្រតិបត្តិការ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម -ការទប់ស្កាត់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន -ការបង្ក្រាបល្បែងស៉ីសងគ្រប់ប្រភេទ និងទិសដៅសម្រាប់អនុវត្តបន្ត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរខេត្ត ស្ថាប័នតុលាការ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងយោធា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលបានបំពេញតួនាទី ភារកិច្ច ទាំងការផ្តល់សេវារដ្ឋបាលសាធារណ: ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ បានលទ្ធផលយ៉ាងល្អកន្លងមក។

ទន្ទឹមគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានមានមតិផ្តាំផ្ញើរ ដល់អាជ្ញាធរ កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងការអនុវត្តន៍ តួនាទី ភារកិច្ច និង គោរពច្បាប់
-កម្លាំងសមត្ថកិច្ចទាំងអស់ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន
-កម្លាំងទាំងអស់ត្រូវចូលរួមបន្តស្រាវជ្រាវបង្ក្រាប បទល្មើសជួញដូរគ្រឿងញៀន និង ល្បែងស៉ីសងគ្រប់ប្រភេទ។
-ត្រូវពង្រឹងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់
-ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធឲ្យបានល្អ តាមព្រំដែន
-ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ៕IMG_20240428_120956 FB_IMG_1714281257941 FB_IMG_1714280452238 FB_IMG_1714280433407 FB_IMG_1714279774208 FB_IMG_1714279776930 FB_IMG_1714280112737 FB_IMG_1714280207337 FB_IMG_1714280379302

You might like