ខេត្តរតនៈគីរី ៖ មេការក្រុមហ៊ុន 7 មករា ផាវី ឈ្មោះ ផល កំពុងធ្វើសកម្មភាពកាប់ឈើក្នុងដីក្រុមហ៊ុនយកទៅលក់នៅប្រទេសវៀតណាមតាមចក្ររបៀង បង្គោលលេខ19 ។
បើតាមសេក្តីរាយការណ៌ពីប្រជាពលរដ្ធរស់នៅក្បែរតំបន់នោះបានឲ្យដឹងថាមានព្រៃស្រង់ជាង2000ហិតានឹងមានដើមឈើតូចធំរាប់ម៉ឺនដើមជាប់ព្រៃសហគមន៌ជាព្រៃអារក្សរបស់បងប្អូនជនជាតិដើមភាគតិចចារាយស្ថិតនៅភូមិភិ ឃុំសេសាន្តស្រុកអូរយ៉ាដាវ ។
ប្រជាពលរដ្ឋបានបន្តទៀតថាព្រៃខាងលើកំពុងរងការកាប់បំផ្លាញយ៉ាងរំគៀលពីសំណាក់មេឈ្មួញឈ្មោះផល ជាមេការបស់គ្រុមហ៊ុន7មករាផាវី បានជួលម៉ាស៊ីនយន្តត្រង់សេន័រ របស់អ្នកភូមិជាង10គ្រឿងអាររលំនឹងជ្រៀកជាបួនជ្រុងរួចជួលម៉ូតូប្រភេទកែឆ្នៃដឹកឈើរបស់អ្នកភូមិជាច្រើនគ្រឿងដឹកបន្តទៅទំលាក់នៅ់មាត់ទន្លេសេសាន្តតាមច្រករបៀងបង្គោលលេខ19ដែលមានជនជាតិវៀតណាម5ទៅ6នាក់នឹងទូកយន្តខ្នាតធំមួយគ្រឿងចាំយកឈើទាំងនោះដឹកបន្តចូលទៅប្រទេសវៀតណាម ហើយចំណុចដែលវៀតណាមចាំទទួលឈើនោះស្ថិតនៅភូមិឃុំខាងលើ។
ប្រជាពលរដ្ធបានបន្តទៀតថា៖ពេលវេលាដែលវៀតណាមយកទូកយន្តចាំទទួលឈើចាប់ពីម៉ោង7យប់រហូតដល់ម៉ោង11យប់ក្នុងមួយយប់ៗមិនក្រោមពី5ទៅ6ម៉ែត្រគីបនោះទេ ហើយមេឈ្មួញឈ្មោះផល នោះបានអារបណ្តើរដឹកចេញបណ្តើរបញ្ជាក់ថាអត់មានផ្ទុកឈើនៅក្នុងទឹកដីខ្មែរនោះទេ ចំណុចព្រៃដែលរងការណ៌កាប់បំផ្លាញនោះនៅជាប់ព្រំប្រទល់វៀតណាមមានចំងាយផ្លូវ 700ទៅ800ម៉ែត្រហើយឈើគ្រប់ប្រភេទវៀតណាមឲ្យតម្លៃក្នុងមួយគីបដប់លានដុងគិតជាដុល្លា500ដុល្លាហើយលោកផលបានអះអាងប្រាប់សារពត៌មានយើងថាគាត់កាប់ឈើលក់ដើម្បីចិញ្ចិមបុគ្គលិកក្នុងក្រុមហ៊ុន។
ប្រជាពលរដ្ធបានរិះគន់ថាជំនួញឈើខាងលើលោកផលមិនបានបង់ពន្ធចូលរដ្ធនោះទេ ថែមទាំងរុករានដីព្រៃរដ្ធជាប់នឹងមាត់ទន្លេសេសាន្ត30ទៅ40ហិតាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនថែមទៀតផងដូចនេះជនជាតិដើមភាគតិចចារាយដែលរស់នៅក្បែរតំបន់នោះបានសំណូមពរដល់អាជ្ញាធរខេត្តនឹងថ្នាក់ក្រសួងជាប់ពាក់ពន្ធ័បង្ក្រាបបទល្មីសព្រៃឈើនឹងដីរដ្ធចុះត្រួតពិនិត្យក្នុងភូមិសាស្ត្រខាងលើ បើមិនដូច្នេះទេព្រៃឈើនឹងត្រូវរលាយនឹងដីរដ្ធត្រូវគេរំលោភយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន៕