ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណាង - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី - រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីប្រគល់ និងទទួលប័ណ្ណសមធម៌គ្រួសារក្រីក្រក្នុងមូលដ្ឋានខណ្ឌដូនពេញ - រដ្ឋបាលខេត្តកំពត ចូលរួមប្រជុំតាមប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព(Video Conference)នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ

បទល្មើស​នេសាទ​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ស្រុក​ជល​គិរី​ខេត្ត​កំពង់ឆ្នាំង​

ខេត្ត​កំពង់ឆ្នាំង ៖ នៅក្នុង​រដូវ​បិទ​នេសាទ​នេះ គឺ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​រាលដាល ហើយ​មិន​ទាន់​ឃើញ​មន្ត្រីរដ្ឋបាល​ជលផល​មន្ត្រីអាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា បទល្មើស​នេសាទ​ដាក់​លប​លូ​ស្បៃ​មុង​ចាប់​កូន​ត្រី​ល្អិតៗ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ បើ​ទោះបី​មាន​សេចក្ដីរាយការណ៍​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។

​លោក សោម ភារុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង​ក៏ដូចជា​លោក​ងិន​ហ៊ុន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុង​ខណៈ​ដែល​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​កំពុង​កើនឡើង ធ្វើឲ្យ​ធនធានមច្ឆជាតិ​ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក​ស្រុក​ជល​គិរី បានឲ្យដឹង​ថា​បច្ចុប្បន្ន​បទល្មើស​ដាក់​របាំង​លប​លូ​ស្បៃ​មុង​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិតៗ​បាន​កើតឡើង​រាប់សិប​កន្លែង​នៅ​ចំណុច​ព្រែក​ធំ និង​ព្រែក​អញ្ចាញ ហើយ​គ្មាន​មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឲ្យបាន​ទាន់​ពេលវេលា​នោះទេ​។​

​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បានឲ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ​ឈ្មួញ​បាន​ប្រើប្រាស់​ឧបករណ៍​ដូច​ខាងលើ​នេះ​ចាប់​កូន​ត្រី​ល្អិតៗ​បាន​រាប់​តោន ហើយ​មេឃុំ​ពាម​ឆ្កោក​អភិបាល​ស្រុក​ជល​គិរី​និង​មន្ត្រី​រដ្ឋបាល​ជលផល​ប្រចាំ​តំបន់​នេះ​បែរជា​នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាប្រចាំ​តែ​ម្តង​ទើប​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទរ​បាំង​លប​លូ​ស្បៃ​មុង​ចាប់​កូន​ត្រី​ក្នុង​រដូវ​បិទ​នេសាទ ។​

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​ក៏​បានឲ្យ​ដឹង​ដែរ​ថា​លោក​សុង​សារឿន​នាយ​សង្កាត់​រដ្ឋបាល​ជល​ផល​ពាម​ឆ្កោក គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិតៗ​ក្នុង​រដូវ​បិទ​នេសាទ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រការ​ដែល​លោក​សុង​សារឿន​នាយ​សង្កាត់​រដ្ឋបាល​ជល​ផល​ពាម​ឆ្កោក ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សោម​ភារុណ​នាយខ​ណ្ឌ​រដ្ឋបាលជល​ផល​ខេត្ត​កំពង់ឆ្នាំង ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ធ្វើឲ្យ​ធនធានមច្ឆជាតិ​កំពុ​ង​ប្រឈម​នឹង​សេចក្ដី​វិនាស ៕

 

nesat kpch12 nesat kpch13 nesat kpch1

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.