ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូអន្តរ ក្រសួងចូលរួមបួងសួងសុំសេចក្តីសុខនៅព្រះអង្គចេកព្រះអង្គចម - ទំនប់ទឹករលាំងជ្រៃគឺជាតំបន់កំសាន្ដសំរាប់ភ្ញៀវទេសចរណ៍ដែលចូលចិត្តស្ទូចត្រីនៅចុងសប្តាហ៍ - អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំ Video Conference ស្តីពីការផ្សព្វផ្សាយអំពីរចនាសម្ព័ន្ធចាត់តាំងកងរាជអាវុធហត្ថ - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចក្រុមហ៊ុន Cellcard ដើម្បីស្វែងយល់អំពីឌីជីថល5G - ជួបប្រជុំពិភាក្សាការងារជាមួយ ប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - -

លោក​ឯម​សុគន្ធ​ប្រធានស្ដីទី​បណ្ដោយ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ខេត្ត​កំពង់ស្ពឺ ៖ ប្រធាន​ស្ដីទី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​លោក​ឯម​សុគន្ធ​បាន​កំពុង​បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​យ៉ាង​គឃ្លើន ហើយ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះ​ទេ​។

​ជាក់ស្ដែង​លោក ឯម សុគន្ធ បាន​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រី​បរិស្ថាន ២​នាក់​ឈ្មោះ​ហ៊ុល​ម៉ា​រា​និង​ឈ្មោះ​ឈុន​ឈា​ហេង ប្រើ​អំណាច​ប្រមូល​លុយ​ពី​ពលរដ្ឋ​និង​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ឆ្លងកាត់​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​។​

​ប្រភព​ពី​មន្ត្រី​ក្រោម​ឱវាទ​ខ្លះ​បានឲ្យដឹងថា ៖ ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ឯម​សុគន្ធ​ប្រធាន​ស្ដីទី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ទើប​លោក​ហ៊ុល​ម៉ា​រា​និង​លោក​ឈុន​ឈា​ហេង​ព្រមទាំង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ​ឆេ​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ស្រួល​ទៀតផង​។​

​បច្ចុប្បន្ន បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ នៅ​តែ​កើត​ឡើង​យ៉ាង​ពេញបន្ទុក​ព្រោះ​មន្ត្រី​បរិស្ថាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិន​ចាត់​វិធានការ​បង្ក្រាប​ប​ទ​លើ្មស​ឡើយ ។​

​ប្រភព​បានឲ្យដឹង​ទៀតថា លោក ហ៊ុល ម៉ា​រា អនុប្រធាន​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​លោក​ឈុន​ឈា​ហេង ប្រធាន​កម្រង​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ កំពុង​ប្រើ​តួនាទី​របស់​ខ្លួន​ដើម្បី​ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ឆ្លងកាត់​ទឹកដី​ស្រុក​ឱ​រ៉ា​ល់ នៅ​តែ​កើត​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ពុំ​ការថយចុះ​នោះទេ​។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​៖ រាល់​ការដឹក​អនុផល​ព្រៃឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ គឺ​ចៀស​មិន​ផុត​ពី​ការ​បង់លុយ​ឲ្យឈ្មោះ​ហ៊ុល​ម៉ារា​និង​ឈុន​ឈា​ហេង​នោះទេ​ប្រសិនបើ​ចង់​ចៀសផុត​ពី​ការបង្ក្រាប ។​

​ប្រភព​បានឲ្យដឹង​ទៀតថា សម្រាប់​គោយន្ត​១​គ្រឿង​ដែល​ដឹកឈើ​អារ​រួច​ប្រមាណ​២​ម៉ែត្រគូប​ត្រូវ​ឈ្មោះ ហ៊ុល​ម៉ា​រា​និង​ឈុន​ឈា​ហេង​កម្រិត​ឲ្យ​បង់លុយ​៣​ម៉ឺន​រៀល​ចំណែក​រថយន្ត​ដឹកឈើ​ត្រូវ​មន្ត្រី​បរិស្ថាន​ទាំង​២​នាក់​នេះ តម្រូវឲ្យ​បង់​លុយ​ក្នុង​មួយ​គ្រឿង​៥០០​ដុល្លារ​សម្រាប់​រថយន្ត​ធុន​តូច ហើយ​បើ​រថយន្ត​ធុន​ធំ​គឺ​ត្រូវ​បង់លុយ​រាប់ពាន់​ដុល្លារ​។

​ក្នុង​មួយ​ថ្ងៃៗ មាន​គោយន្ត​និង​រថយន្ត​ដឹកឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ រាប់​សិប​គ្រឿង​ចូល​មក​ស្រុក​ឱ​រ៉ា​ល់ និង​ស្រុក​ថ្ពង់ ខេត្ត​កំពង់ស្ពឺ​ដូច្នេះ​ឈ្មោះ​ហ៊ុល​ម៉ា​រា​និង​ឈុន​ឈា​ហេង​ប្រមូល​លុយ​បាន​យ៉ាងច្រើន​តាមរបៀប​ពុករលួយ ។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា​៖​សព្វថ្ងៃ​នេះ​ឈ្មោះ​ហ៊ុល​ម៉ា​រា​និង​ឈុន​ឈា​ហេង កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​យ៉ាង​គឃ្លើន​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤៤ ភូមិ​ជាំ​ត្រង់​ចំណុច​ផ្លូវបំបែក​តេ​ទឹ​កពុះ​ឃុំ​តា​សាន​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​។
​ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មោះ ហ៊ុល ម៉ា​រា និង ឈុន ឈា​ហេង តែង​ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន ដើម្បី​ប្រដេញ​គាប​យក​លុយ​ពី​ម្ចាស់​គោយន្ត​ដឹក​ឈើ​និង​ម្ចាស់​រថយន្ត​ដឹកឈើ​ដោយ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះទេ​។

​សូម្បី​តែ​ប្រជាពលរដ្ឋ​ដឹកអុស​បន្តិចបន្តួច​ក៏​ត្រូវ​ឈ្មោះ​ហ៊ុល​ម៉ា​រា​និង​ឈុន​ឈា​ហេង​គាប​យក​លុយ​ក្នុង​មួយ​គោយន្ត​៤០០០​ទៅ​៥០០០​រៀល​ដែរ ហើយ​បើ​ពលរដ្ឋ​ណា​ដឹក​បង្គោលរបង​ឬ​ដឹកឈើ​អារ​រួច​ត្រូវ​គេ​គាប​យក​លុយ​រាប់សិប​ម៉ឺន​រៀល​។​

​បញ្ហា​នេះ គឺជា​រឿង​ដែល​ក្រសួង​បរិស្ថាន​មិន​គួរ​មើលរំលង​តទៅ​ទៀត​ឡើយ​ព្រោះ​មន្ត្រី​បរិស្ថាន​ឈ្មោះ​ហ៊ុល​ម៉ា​រា​និង​ឈុន​ឈា​ហេង កំពុង​ប្រើ​អំណាច​និង​តួនាទី​ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ យ៉ាង​ក្រអឺតក្រទម​ហើយ​បណ្ដោយ​ឲ្យ​បទល្មើ​សកើត​ឡើង​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៅ​ទៀត ៕

 

emsokun1 emsokun2

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.