ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណាង - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី - រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីប្រគល់ និងទទួលប័ណ្ណសមធម៌គ្រួសារក្រីក្រក្នុងមូលដ្ឋានខណ្ឌដូនពេញ - រដ្ឋបាលខេត្តកំពត ចូលរួមប្រជុំតាមប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព(Video Conference)នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ

លោក​គឹម​ឈុនលី​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​គ្មាន​ខ្លាច​អ្នកណា​ទាំងអស់

រឿងអាស្រូវ​ពុករលួយ​របស់លោក​គឹម​ឈុនលី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ក្នុង​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ច្រើន​នាក់​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​យ៉ាង​រាលដាល​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។

​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​យួន​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​បានឲ្យដឹងថា​៖ បច្ចុប្បន្ន​ឈ្មួញ​ច្រើន​នាក់​នៅ​តែ​អាច​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ព្រំដែន​និង​ច្រករបៀង​ជាច្រើន​កន្លែង​យ៉ាង​គគ្រឹកគគ្រេង​។
​ប្រការ​ដែល​ក្រុម​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​នោះ គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​គឹម​ឈុនលី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​ក៏​ដូចជា​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​គយ​ចល័ត​ផងដែរ​។
​ជាពិសេស​សមត្ថកិច្ច​តាម​ច្រក​ព្រំដែន​ជាច្រើន​កន្លែង​ក្នុង​ស្រុក​មេមត់ ដូចជា​ច្រក​បឹង​ជ្រោង​ច្រក​ចាន់​មូល​និង​ច្រក​ដូនរ័ត្ន ជាដើម​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​តាម​ការអះអាង​របស់​មន្ត្រី​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា​៖ ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ដែល​មាន​ទាំង​មន្ត្រី​យោធា​និង​មន្ត្រី​អាវុធហត្ថ​ផង​នោះ​ត្រូវមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក គឹម​ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​ទើប​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​ដោយ​គ្មាន​ឧបសគ្គ​។ បើ​មិន​ដូច្នេះ​ទេ​ក្រុមមនុស្ស​ដែល​ជា​បក្ខពួក​របស់​លោក​គឹម​ឈុនលី ប្រើ​រថយន្ត​ប្រដេញ​តាម​បង្ក្រាប​រថយន្ត​ដឹកឈើ​មិន​ឲ្យ​រួច​ខ្លួន​ឡើយ ហើយ​គេ​គំរាម​ចាត់វិធានការ​តាម​ច្បាប់​ទៀត​ផង​។
​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ច្រើន​នាក់​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ក្នុង​ស្រុក​មេមត់  ក៏​ដូចជា​ច្រក​ព្រំដែន​និង​ច្រករបៀង​ក្នុង​ស្រុក​ពញាក្រែក គឺ​លោក គឹម ឈុនលី អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយខែៗ ហើយក៏​អាច​មាន​ការបែងចែក មួយ​ផ្នែក​ណា​នោះ ទៅ​ថ្នាក់លើ​ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​យ៉ាង​ស្ងៀមស្ងាត់​។​

​ប្រភព​ពី​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​បណ្ដា​ឃុំ​ក្នុង​ស្រុក​មេមត់ ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​យួន​បានឲ្យដឹងថា​៖​រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅ​នេះ ក្រុម​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ព្រំដែន​និង​ច្រករបៀង​ក្នុង​ស្រុក​មេមត់ ។

​ឈ្មួញ​ធំៗ​មួយចំនួន​ដូចជា​មេ​ឈ្មួញ​ឈ្មោះ​ពៅ​ជា​មន្ត្រី​នគរបាល​ក្នុង​ខេត្ត​ត្បូងឃ្មុំ កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ទាំង​ថ្ងៃ​ទាំង​យប់​។ ប្រការ​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា​បទបញ្ជា ក្នុង​ការទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ចេញ​ក្រៅ​ប្រទេស​គឺ​ជា​រឿង​ឥតន័យ ព្រោះ​ឈ្មួញ​ជាច្រើន​នាក់​នៅ​តែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ក្នុង​ស្រុក​មេមត់ ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​គឹម​ឈុនលី​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​បាន​កំពុង​សប្បាយចិត្ត​ប្រមូល​លុយ​រៀងរាល់ថ្ងៃ​ផងដែរ​៕

 

vengsakhon woodcar1 woodcar2 kimli

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.