ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- - - រដ្ឋបាលក្រុងព្រះសីហនុ បានរៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ​សាលាក្រុងព្រះសីហនុ​ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ. - កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការពារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ - ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការមន្ត្រីជាប់កិច្ចសន្យានិងនិវត្តន៍.! - អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ{ បិណ្ឌទី១៣ } - ឯកឧត្ដមស៊ុន ចាន់ថុល អញ្ជើញ សំណេះសំណាលសួរសុខទុក្នាយទាហាននាយទាហានរងនិងពលទាហាននៃកងរាជ អាវុធហត្ថរាជធានីភ្នំពេញ - ក្នុងពិធីបុណ្យកាន់បិណ្ឌ ឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងមេបញ្ជាការ កងរាជអាវុធហត្ថបានយក នាំទេយ្យទានប្រគេនព្រះសង្ឃចំនួន០២វត្ត ក្នុងខណ្ឌដង្កោ - ក្នុងពិធីបុណ្យកាន់បិណ្ឌ ឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងមេបញ្ជាការ កងរាជអាវុធហត្ថបានយក នាំទេយ្យទានប្រគេនព្រះសង្ឃចំនួន០២វត្ត ក្នុងខណ្ឌដង្កោ - ក្នុងពិធីបុណ្យកាន់បិណ្ឌ ឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងមេបញ្ជាការ កងរាជអាវុធហត្ថបានយក នាំទេយ្យទានប្រគេនព្រះសង្ឃចំនួន០២វត្ត ក្នុងខណ្ឌដង្កោ

លោក​ជា​តារា​មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​រតនគិរី​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​

ខេត្ត​រតនគិរី ៖ លោក​ជា​តារា​ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​បក្ខពួក​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម​យ៉ាង​សុខ​ស្រួល​។ ប្រភព​បានឲ្យដឹង​ទៀតថា មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដែល​ជា​មនុស្ស​ជំនិត​របស់លោក ជា​តារា កំពុង​ធ្វើ​សកម្មភាព​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ជា​រៀងរាល់ថ្ងៃ ហើយ​បន្ត​ឲ្យ​បទល្មើស​កើតឡើង ដដែល​។

​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​នៅក្នុង​ក្រុង​បាន​លុង​ខេត្តរតនគិរី​បានឲ្យដឹងថា​៖​គ្រប់​ឈ្មួញ​ដែល​ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុង​បាន​លុង​និង​ផ្លូវជាតិ​លេខ​៧៨ ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​និង​ច្រករបៀង​ច្រើន​កន្លែង​ក្នុង​ស្រុក​អូរយ៉ាដាវ​គឺ​ចៀស​មិន​ផុត​ពី​បង់លុយ​តាម​ការកំណត់​របស់​លោក​ឈាង​សុភ័ក្ត្រ​ដែល​ជា​មនុស្ស​ជំនិត​របស់លោក​ជា​តារា​នោះ​ឡើយ​។​

​មួយ​រយៈ​ចុង​ក្រោយ​នេះ​ឈ្មួញ​ច្រើន​នាក់​បាន​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​វ៉ើន​សៃ ស្រុក​កូន​មុំ​និង​ស្រុក​លំផាត់ ឆ្លងកាត់​ក្រុង​បាន​លុង យ៉ាង​ពេញបន្ទុក​ហើយ​មិន​ឃើញ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្នុង​ខេត្ត​រតនគិរី ចាត់វិធានការ​បង្ក្រាប​នោះ​ទេ​។

​ប្រជាពលរដ្ឋ​និង​ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា​៖​ឈ្មួញ​ដែល​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ មានដូចជា​ឈ្មោះ​ចែ​រ៉ា​, ឈ្មោះ​ទូច​, ឈ្មោះ ច​ន្ធី​, ឈ្មោះ​ស្រេង​និង​ឈ្មួញ​ឈ្មោះ​ស្រី​លក្ខណ៍ ជាដើម ។ ជាពិសេស​ឈ្មោះ​ហាវ​គ្រាន់តែ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​លោក​ស្រីអតីត​អភិបាលរង​ខេត្ត​រតនគិរី​ដែល​បច្ចុប្បន្ន​ផ្ទេរ​ទៅ​ជា​អភិបាលរង​ខេត្តស្ទឹងត្រែង​ក៏​ជា​ឈ្មួញ​ដឹកឈើ​ដ៏​សំខាន់​ដែរ ។ និយាយ​រួម​ទៅ ថ្នាក់ដឹកនាំ​(​អភិបាលរង​ខេត្ត​) ភាគច្រើន​ជា​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​របរ​រកស៊ី​ឈើ​ខុសច្បាប់​នេះ​ហើយ​ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក​ជា​តារា​និង​បក្ខពួក​។

​ចំណែក​លោក​វ៉ាន​សង្វាត​ស្នងការរង​នគរបាល​ខេត្តរតនគិរី​ទទួលបន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​កំពុង​សម្ងំ​ស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ហើយ​បណ្ដោយ​ឲ្យ​លោក​ជា​តារា​និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​រតនគិរី បានឲ្យដឹងថា​៖ រហូតមកដល់​ពេល​នេះ​ឈ្មួញ​ច្រើន​នាក់​នៅ​តែ​សម្រុក​ដឹកឈើ​ឆ្លងកាត់​ក្រុង​បាន​លុង តាម​ផ្លូវជាតិ​លេខ​៧៨ ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​ពេញបន្ទុក​ព្រោះ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​បាន​លើកឡើង​ថា​លោក​កែប​កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​និង​លោក​ជា​តារា​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ៕

 

cheadara4 cheadara1 cheadara3

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 9890 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.