តាមដីការបង្កាប់ឲ្យចាប់ខ្លួន ជនសង្ស័យម្នាក់ពីបទលួចមានស្ថានទម្ងន់ទោសជាការប្រព្រឹត្តហិង្សា..!!

ភ្នំពេញ​៖​នៅព្រឹកថ្ងៃទី​៦​ ខែមីនា​ឆ្នាំ​២០២១នេះយោងតាមរបស់លោកវរសេនីយ៍ឯក​ហ៊ាង​ ថារ៉េត​ អធិការនគរបាលខណ្ឌឬស្សីកែវ​បានដឹងថាសមត្ថកិច្ចជំនាញខណ្ឌបានអនុវត្តន៍តាមដីការបង្កាប់ឲ្យចាប់ខ្លួននៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១​ វវេលាម៉ោង១០និង២០នាទី​ នៅចំណុចផ្លូវជាតិលេខ៥​ ស្ថិតនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។
​ ជាលទ្ធផល​ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះដុង សុខទូភេទប្រុសអាយុ៣៧ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅផ្ទះលេខ​ ផ្លូវជាតិ​លេខ​៥​ ភូមិ ស្វាយប៉ាក សង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ​ មុខរបរជាងជួសជុលម៉ាសុីន(មានសារធាតុញៀន)។
ដោយអនុវត្តន៍តាមដីការបង្កាប់ឲ្យចាប់ខ្លួន-​ លេខ១៤៣៩ ​ដ.ច.ន របស់ចៅក្រមជំនុំជម្រះលោក ធ្ធាំ ប៊ុណ្ណា ចុះថ្ងៃទី​១៣ ខែតុលា ឆ្នាំ២០២០​ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា នៅចំណុចផ្ទះគ្មានលេខ ក្រុមទី៧ ភូមិស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៣ ខែតុលា​ ឆ្នាំ​២០២០។

យោងទៅតាមពាក្យបណ្តឹងពីជនរងគ្រោះបានអោយដឹងថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ជនរងគ្រោះ បានចាក់សោរផ្ទះ ទុកចោល ដោយសារមានធុរ:ទៅតាមខេត្ត ស្រាប់តែនៅវេលាម៉ោង៩និង៣០នាទីយប់ ក្រុមជនល្មើសឈ្មោះ ដុង សុខទូ ភេទប្រុស ឈ្មោះ តឹង ឯម ភេទប្រុស ឈ្មោះ ចិន សាវ ភេទប្រុស ឈ្មោះ ញឹក សាវ ភេទប្រុសនិងបក្ខពួកបាននាំគ្នាធ្វើសកម្មភាពវាយទម្លុះ និងគាស់ទ្វារផ្ទះរបស់គាត់ចូលទៅដល់ផ្នែកខាងក្នុងនៃផ្ទះលួចទ្រព្យ
សម្បត្តិមានតម្លៃ ព្រមទាំងបានវាយកម្ទេចនូវសម្ភារ:ប្រើប្រាស់នៅក្នុងផ្ទះខ្ទេចគ្មានសល់ ក្នុងនោះ បានខូតខាតនិងបាត់បងសម្ភារៈអស់ជាច្រើន។

បន្ថែមពីនេះទៅទៀតក្រុមជនល្មើស និងបក្ខពួកបានវាយបំផ្លាញទ្រព្យសម្បត្តិរបស់គាត់ ឲ្យខូចខាតដូចជា ទូទឹកកក តុ កៅអី និងផ្នែកខាងមុខនៃផ្ទះរួមមាន ទ្វារ កាមេរ៉ាសុវត្ថិភាព និងសម្ភារៈដទៃទៀតផង។

បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលេីកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ​ ដេីម្បីកសាងសុំណុំរឿងបញ្ចូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់​៕​IMG_20210306_152408_067 IMG_20210306_152354_503 IMG_20210306_152401_622

You might like