ពិធីសូត្រមន្តក្រុងពាលី សាងសង់កីឡដ្ឋានក្លិបបាល់ទាត់តាមបែបព្រះពុទ្ធសាសនាប្រារព្ធធ្វើឡើង ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន

ព្រៃវែងថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ
ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជា ផល្គុន ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តក្រុងពាលីសាងសង់ព្រះភូមិជាសក្ការបូជានៅកីឡដ្ឋានក្លិបបាល់ទាត់ខេត្តព្រៃវែងដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។

សូមបញ្ជាក់ថាពិធីបែបព្រះពុទ្ធសាសនានេះប្រារព្ធធ្វើឡើងដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនដោយមានការសែនព្រេនថ្វាយសំណែនឧទ្ទិសថ្វាយដល់ទស្សន៍បារមី និងវត្ថុស័កសិទ្ធទាំងអស់ តាមជួយថែរក្សាក្រុមកីឡាករខេត្តព្រៃវែង និងមន្ត្រីរាជការទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

ជាចុងក្រោយឯកឧត្តម ជា សុមេធីនិងស្វាមីព្រមទាំងក្រុមគ្រួសារទាំងមូលសូមបួងសួងដល់វត្ថុស័ក្កិសិទ្ធ និងបារមីតេជះទាំងអស់ ​ប្រោសប្រទានពរជ័យសិរីមង្គល​ វិបុលសុខ​ មហាប្រសើរ​ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជ​ការ​ កងកម្លាំងទាំងបី​ កីឡាករនៃក្លិបបាល់ទាត់ខេត្តព្រៃវែង ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងទាំងមូល សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍​ កម្លាំងពលំមាំមួន​ បញ្ញាញាណភ្លឺថ្លា​ អាយុយឺនយូរ​ ជាពិសេសសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ​ ។FB_IMG_1614775054444 FB_IMG_1614775012035 FB_IMG_1614775005448 FB_IMG_1614775072072 FB_IMG_1614775075452 FB_IMG_1614775086406 FB_IMG_1614774990646 FB_IMG_1614774936871

You might like