ស្នាក់ការគណបក្ស ប្រជានកម្ពុជាឃុំព្រែកត្នោតរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់មូលដ្ឋានស្រុកទខេត្តកំពត..!!!

នារសៀលថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ អ៊ុន សុគន្ធា អ្នកតំណាងរាស្ដ្រមណ្ឌលខេត្ដកំពតនិងជាប្រធានក្រុមការងារគណបក្ស
ប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកទឹកឈូ ខេត្តកំពត ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមការងារចុះមូលដ្ឋានស្រុកទឹកឈូ ប្រធានគណបក្សស្រុក គណបក្សឃុំ និងសមាជិក សមាជិកាគណបក្សផងដែរ។

មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវអ្នកតំណាងរាស្ដ្រមណ្ឌលខេត្ដកំពត បានពាំនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា ដល់ថ្នាក់ដឹកនាំគណបក្សស្រុក ឃុំ និងសមាជិក សមាជិការគណបក្សទាំងអស់។ ជាមួយគ្នានេះដែរលោកជំទាវក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្សឃុំទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តន៍នូវគោលនយោបាយរបស់គណបក្ស ក៏ដូចជាអនុសាសន៍ផ្សេងៗរបស់សម្តេចប្រធានគណបក្សដើម្បីបំរើផល
ប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ។

លោកជំទាវបានបន្ថែមថា ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ ដែលពេលថ្មីៗនេះបានផ្ទុះឡើងនូវព្រឹត្តិការណ៍ ២០កុម្ភៈដែលជាព្រឹត្តការណ៍សហគមន៍លើកទី៣ ដូច្នេះសូមសមាជិក សមាជិកាគណបក្សទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងចុះអប់រំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយមានវិធានការ ក៏ដូចជាអនុវត្តន៍នូវវិធានសុវត្តិភាពរបស់ក្រសួងសុខាភិបាល និងត្រូវអនុវត្តនូវ ៣ការពារនិង៣កុំដែលជាវិធានក្នុងការការពារកូវីដ១៩ផងដែរ។

សូមបញ្ចាក់ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំព្រែកត្នោតសាងសង់ក្នុងទំហំ១២ម៉ែត្រគុណ ២០ម៉ែត្រដែលអភិវឌ្ឍន៍គ្រោងចំណាយថវិកាអស់ប្រមាណ ៧៧.០០០ដុល្លា អគារនេះចាប់ផ្តើមសាងសង់ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ និងគ្រោងបញ្ចប់ជាស្ថាពរក្នុងរយៈពេល៤ខែខាងមុខនេះ។

ក្នុងឱកាសនោះដែរលោកជំទាវ អ៊ុន សុគន្ធា អ្នកតំណាងរាស្ដ្រមណ្ឌលខេត្ដកំពត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកទឹកឈូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគណបក្ស និងសប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភបរិច្ចាគថវិកា ជួយកសាងស្នាក់ការបក្សឃុំព្រែកត្នោត ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមក្នុងចលនាបម្រើ​គណបក្ស និងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អ៕FB_IMG_1613953876293 FB_IMG_1613953884110 FB_IMG_1613953872344 FB_IMG_1613953868602 FB_IMG_1613953859371 FB_IMG_1613953849427 FB_IMG_1613953843933 FB_IMG_1613953839513

You might like