នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី.

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលមានកំពស់បីជាន់(១៦ម៉ែត្រ) ទទឹង ១១ម៉ែត្រ, បណ្តោយ ៥៦ម៉ែត្រ និងត្រូវធ្វើការសាងសង់ក្នុងរយៈពេល ២៤ខែ។

វត្តមានចូលរួមក្នុងពិធីនេះ មានឯកឧត្តម ស្វាយ សំអ៊ាងអភិបាលនៃគណអភបាលខេត្ត លោកមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកស្នងការ មន្ត្រីរាជការជំវិញខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថជាច្រើនរូបទៀត។

គួរំលឹកថា៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស តែងបានយកចិត្តទុកដាក់ខ្ពស់លើការកសាងអគារសេនាធិការ តាមបណ្តារាជធានី-ខេត្ត បន្ទាប់ពីកសាងអគារសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសសម្រេចជោគជ័យរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ៕FB_IMG_1613630248068 FB_IMG_1613630194262 FB_IMG_1613630227617 FB_IMG_1613630215666 FB_IMG_1613630219506 FB_IMG_1613630201696 FB_IMG_1613630238796 FB_IMG_1613630207390 FB_IMG_1613630187325

You might like