(ពីព្រំដែនកម្ពុជា-ថៃ)នៅរសៀលថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ និងសហការី បន្តចុះពិនិត្យ រឹតបន្តឹង និងសួរសុខទុក្ខកងកម្លាំងដែលប្រចាំការណ៍ តាមគោលដៅនានាដើម្បីរឹតបន្តឹងនិងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់និង បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគមានមីទឹកក្រូចដល់កងកម្លាំងដែលបានការពារជាប់ប្រចាំ ។
គូសបញ្ជាក់ថាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យត្រូវការ
ពង្រឹងសមត្ថកិច្ចតាមព្រំដែនគឺជាការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យបណ្តាខេត្តដែលមានព្រំដែនជាប់នឹងប្រទេសជិតខាងត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺឆ្លងកូវីដ១៩ជាពិសេសព្រំដែនកម្ពុជា-ថៃដែលមានហានិភ័យខ្ពស់ចំពោះពលករខ្មែរចំណាកស្រុក។
លោកឧត្តមសេនីយ៍ទោក៏បានជំរុញដល់កម្លាំងទាំងអស់នៅតាមច្រកទ្វារតាមបន្ទាត់ព្រំដែនតាមគោលដៅទាំងអស់ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍នៃការឆ្លងដែនរបស់ពលករខ្មែរតាមគោលដៅដែលខ្លួនទទួលខុសត្រូវ។
ត្រូវយកចិត្តទុកដាក់ជួយដល់ពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញ ដោយត្រូវសហការឱ្យបានល្អជាមួយមន្ត្រីសុខាភិបាលត្រូវពិនិត្យសុខភាពនិងធ្វើចត្តាឡីស័ក១៤ថ្ងៃសិន មុននឹងដឹកជញ្ជូនទៅកាន់ ស្រុកកំណើតវិញដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍។
បានបន្ថែមទៀតថាអ្វីដែលសំខាន់កម្លាំងសមត្ថកិច្ចត្រូវបង្កើនការទប់ស្កាត់ឱ្យបាន និងជួយផ្សព្វផ្សាយអប់រំបន្ថែមដល់ប្រជាពលរដ្ឋកុំឱ្យពួកគាត់លួចឆ្លងដែនចេញ
ចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់តាមការបោកពីមេខ្យល់វាធ្វើឱ្យគ្រោះថ្នាក់ណាស់ហើយបើសមត្ថកិច្ចឃាត់ខ្លួនបាននោះក៏តម្រូវឱ្យធ្វើតេស្តចត្តាឡីស័កជាបន្ទាន់ផងដែរ៕