លោកឌី រ័ត្នខេមរុណប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យដឹកនាំមន្ត្រីយកអំណោយចុះចែកជូន ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទីទាល់ក្រចាស់ជរា

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមាន
ជ័យទី៣លោកស្រីមេភូមិ បានចុះសំណេះសំណាល សាកសួរសុខទុក្ខ​និងផ្តល់អំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង ចំនួន ២៥គ្រួសារ មកពី ៦ ភូមិ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ រាជធានីភ្នំពេញក្នុងឱកាសនោះដែរលោកឌី រ័ត្នខេមរុណ ប្រធានអនុសាខាបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឃួង ស្រេងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈពណ៌សម្បុរអ្វីទាំងអស់ពោលកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល ទន្ទឹមនឹងនេះ លោកប្រធានគណៈកម្មាធិការអនុសាខាក៏សូមអំពាវនាវដល់បងប្អូនទាំងអស់បន្តយកចិត្តទុកដាក់ ថែរក្សាសុខភាព​ ជាពិសេសបន្តការពារ​ និងរក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់​បង្ការហានិភ័យពីការរីករាលដាលនៃជំងឺ កូវីដ-១៩ ទាំងអស់គ្នាដោយផ្តើមចេញពីខ្លួនយើងព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖​
អង្ករ១បាវ=២៥គីឡូក្រាម.មី១០កញ្ចប់.ទឹកត្រី១ដប.ទឹកសុីអុីវ១ដប.ត្រីខ២កំប៉ុង.
ទឹដោះគោ១កំប៉ុង.ទឹក្រូច២កំប៉ុង.ថវិកា២មុឺន៕FB_IMG_1613546279812 FB_IMG_1613546297166 FB_IMG_1613546290971 FB_IMG_1613546265624 FB_IMG_1613546273113

You might like