ព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាតដំបង ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍ជាតំណាងលោកស្នងការបានជួបពិភាក្សាការងារជាមួយលោក MOON CHULHYUN អនុប្រធានស្ថានកុងស៊ុលនៃសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប។
ក្នុងជំនួបពិភាក្សានេះដែរលោកស្នងការរងបានជម្រាបជូនលោកតំណាងកុងស៊ុលអំពីសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គមទូទៅក្នុងខេត្តបាត់ដំបង ។
ក្រៅពីនោះលោកបានលេីកអំពីសកម្មភាពការងាររបស់កងកម្លាំងនគរបាលក្នុងការចូលរូមយ៉ាងសកម្ម ជាមួយសមត្ថកិច្ចពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងការចាត់វិធានការបង្ការការពារជំងឺឆ្លងCOVID-19នៅក្នុងខេត្តបាត់ ដំបង និងកិច្ចប្រតិបត្តការការពារសន្តិសុខសុវត្ថិភាពជូនភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិព្រមទាំងអ្នកវិនិយោគគិនទទួលបានលទ្ធផលល្អប្រសើរ។
លោកតំណាងកុងស៊ុលនៃសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប ក៏បានថ្លែងអំណរគុណជាពន្លឹកចំពោះ លោកឧត្មសេនីយ៍ស្នងការលោក លោកស្រី សនងការងព្រមទាំងកងកម្លាំងមានសមត្ថកិច្ចដែលបានខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថភាពជូនប្រជាពលរដ្ឋ និងជនបរទេសបានល្អ ពិសេសគ្រប់គ្រង់ការរស់នៅប្រកបមុខរបរជនបរទេសបានហ្មត់ចត់មានការល្អប្រសើរសំរាប់នៅក្នុងខេត្តបាត់ដំបងនេះផងដែរ៕