ឯកឧត្តមហ៊ុន ម៉ានីប្រធានគណៈកម្មការទី៧នៃរដ្ឋសភាដឹកនាំកិច្ចប្រជុំគណៈកម្មាធិការភាពជាដៃគូសភាអាស៊ី .អឺរ៉ុបលើកទី១១

នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការធ្វើសេចក្តីព្រាងខ្លឹមសារសេចក្តីប្រកាស (Drafting Committee Meeting) នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាលើ៖ «សេចក្តីព្រាងមូលបទ និងប្រធានបទនៃកិច្ចប្រជុំASEP លើកទី១១» ក្រោមការដឹកនាំកិច្ចប្រជុំដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានអនុគណៈកម្មការទី១ (ខ្លឹមសារ និងឯកសារ) ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់គណៈកម្មការរៀបចំ អនុគណៈកម្មការ និងសហការីទាំងអស់ ដែលបានរួមគ្នាធ្វើការគណនា គិតគូរ និងពិភាក្សាលើគ្រប់ទិដ្ឋភាព ក្នុងការរៀបចំកិច្ចប្រជុំASEP លើកទី១១ ឱ្យប្រព្រឹត្តទៅបានដោយរលូន ក្នុងនោះរួមមានការកំណត់មូលបទ ក៏ដូចជាប្រធានបទដែលសមស្រប និងឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃការវិវត្តរបស់សង្គម និងពិភពលោក ជាពិសេសខណៈវិបត្តិកូវីដ១៩ នៅតែបន្តកើតមាន។ ទន្ទឹមនេះ

ឯកឧត្តមបានមានប្រសាសន៍ថា៖ «ផ្អែកលើមូលដ្ឋាននៃការរួមគ្នាគិត ទទួលខុសត្រូវនេះ បានសបញ្ជាក់ពីការត្រៀមខ្លួនប្រកបដោយភាពច្បាស់លាស់ និងការបង្ហាញពីភាពជាម្ចាស់ការរបស់កម្ពុជា ដើម្បីសម្រេចបាននូវលទ្ធផលដែលផ្តល់ជាប្រយោជន៍រួមដល់កម្ពុជា»។

សូមជម្រាបជូនថា កម្ពុជានឹងជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំASEP លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ ដែលនឹងមានការចូលរួមពីសមាជិកសភាមកពីបណ្តា ៥៣ប្រទេសដែលជាសមាជិកក្នុងកិច្ចប្រជុំកំពូលអាស៊ី- អឺរ៉ុប ( Asia-Europe Meeting) ។FB_IMG_1613537499505 FB_IMG_1613537506381 FB_IMG_1613537528675 FB_IMG_1613537490637

You might like