លោកអភិបាលខេត្តកណ្តាលបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយក អំណោយជូនពលរដ្ឋ រងគ្រោះដោយភ្លេីងឆេះផ្ទះ

ល្ងាចថ្ងៃអាទិត្យ ១២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នេះលោកអភិបាលខេត្តកណ្តាលបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ប្រគល់ជូនប្រជាពលរដ្ឋចំនួន០២គ្រួសារ ដែលរងគ្រោះដោយភ្លេីងឆេះផ្ទះ ស្ថិតនៅភូមិធ្យូង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។

អំណោយដែលបានឧបត្ថម្ភជូនគ្រួសារទាំងពីរគឺ ក្នុង០១គ្រួសារ ទទួលបាន អង្ករ៥០គ.ក សម្ភារផ្ទះបាយ ១ឈុត មី១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកសុីអ៉ីវ ១យួរ ទឹកបរិសុទ្ធ ១កេស ម៉ាស់ ១ប្រអប់ អាលកុល ១ដប ឃីត១ឈុត ប្រេងឆា១ដប និងឧបត្ថម្ភគ្រួសារ លោក ផាត់ បូ មានសមាជិក០២នាក់ នូវថវិកា ចំនួន១,០០០,០០០រៀល និង១,០០០ដុល្លារ ដោយឡែកគ្រួសារលោក គូ ដេត មានសមាជិក១៤នាក់ បានឧបត្ថម្ភថវិកា ១,៥០០,០០០រៀល ព្រមទាំងជួយសាងសង់ផ្ទះមួយខ្នងមានទំហំ៥មx៧ម ធ្វើអំពីឈើប្រក់សង័្ហសីជូនគាត់ផងដែរ។FB_IMG_1610286905799 FB_IMG_1610286931468 FB_IMG_1610286925890 FB_IMG_1610286949511 FB_IMG_1610286940491 FB_IMG_1610286912593

You might like