ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្ត ក៏បានសម្តែងនូវការចូលរួមសោកស្តាយ ចំពោះអគ្គីភ័យដែលឆេះផ្សារកំពង់ពពិល

(ស្រុកពារាំង)៖ នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារ អមដំណើរដោយឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្ដម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ខានស្រុកពារាំង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមអាជីវករ ដែលត្រូវភ្លើងឆេះផ្សារកំពង់ពពិល នាពេលកន្លងមក។

ឯកឧត្ដម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានសម្តែងនូវការចូលរួមសោកស្តាយ ចំពោះអគ្គីភ័យដែលឆេះផ្សារកំពង់ពពិល ដែលទទួលរងនូវការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនអាជីវករ។

ក្នុងឱកាសនោះផងដែរ ឯកឧត្ដមប្រធានក្រុមការងារ បានចូលរួមសោកស្ដាយចំពោះរអគ្គីភ័យដែលឆាប់ឆេះផ្សារកំពង់ពពិល បានដុតបំផ្លាញទ្រព្យសម្បត្តិរបស់បងប្អូន និងសូមអោយបងប្អូនឯកភាពគ្នា១០០% ដោយផ្តិតមេដាយស្តាំលើគំរូប្លង់សម្រាប់សាសង់។ ខណៈនោះដែរ ឯកឧត្ដមបានផ្តល់នូវអនុសាសន៍សំខាន់ៗ ៣ចំណុច ដូចខាងក្រោម៖
1. មានសុខសន្តិភាព បានមកដល់សព្វថ្ងៃនេះ ក៏ដោយសារមាន ៧-មករា-១៩៧៩ ជាថ្ងៃរំដោះប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យរស់រានមានជីវិត និងសិទ្ធិសេរីភាពពេញលេញ ដូច្នេះយើងគ្រប់គ្នាត្រូវតែចង់ចាំអំពីគុណបំណាច់របស់សម្តេចតេជោ ដែលហានលះបង់ និងយកអាយុជីវិតធ្វើជាដើមទន់ ដើម្បីរំដោះប្រទេស អោយរួចផុតពីរបបប្រល័យពូជសាសន៍ នាំមកនូវសុខសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃ និងបានទប់ស្កាត់មិនឱ្យរបបនេះវិលត្រឡប់មកវិញសាជាថ្មីទៀត។ មានសុខសន្តិភាព រហូតមកដល់ថ្ងៃនេះ យើងត្រូវតែរួមគ្នាថែរក្សាឱ្យខានតែបាន និងមិនត្រូវឱ្យបាត់បង់ឡើយ ទោះក្នុងតម្លៃណាក៏ដោយ។
2. ក្រើនរម្លឹកដល់ក្រុមការងារទាំងអស់ បន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន អំពីបញ្ហាក្តៅគគុករបស់ជំងឺកូវីដ-១៩ ដើម្បីឱ្យបងប្អូន ចូលរួមទប់ស្កាត់ ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ និងការណែនាំរបស់ក្រសួងសុខាភិបាល។
3. រក្សាឱ្យបាននៅលើស្ថានភាព និងស្ថេរភាពនយោបាយ ក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។

ឯកឧត្ដម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង បានឧបត្ថម្ភថវិកាជូនដល់ក្រុមការងារស្រុក និងក្រុមប្រឹក្សាឃុំ ទាំង៩ឃុំ ចំនួន ៦៤នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ៥០,០០០៛ សរុបថវិកាមានចំនួន ៣,២០០,០០០៛៕IMG_20210110_123321 FB_IMG_1610256713701 FB_IMG_1610256723810 FB_IMG_1610256719604 FB_IMG_1610256770741 FB_IMG_1610256731368 FB_IMG_1610256741310 FB_IMG_1610256758391 FB_IMG_1610256764738

You might like