ឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខាអញ្ជើញចុះអញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័

រសៀលថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារចុះជួយស្រុក​រមាសហែក ខេត្តស្វាយរៀង​ បានអញ្ជើញចុះអញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័ក​ចំនួន​ ៣៣នាក់នៅមណ្ឌលចត្តាឡីស័កំរិត២ថ្នាក់ខេត្ត​ ស្ថិតនៅភូមិក្រញូង​ ឃុំមុខដា​ ស្រុករហាសហែក​ ខេត្តស្វាយរៀង​(អតីតការិយាល័យកសិកម្មស្រុករមាសហែក​ ខេត្តស្វាយរៀង)​ ក្នុងឱកាសសំណេះសំណាលនោះផងដែរ​ ឯកឧត្តម​ បានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័ក​ ៣៣នាក់ក្នុងម្នាក់ៗ​ ១០០,០០០៛​ គ្រូពេទ្យ​ ៨៧នាក់ក្នុងម្នាក់ៗ​ ៥០០,០០០៛​ កម្លាំងការពារសន្តិសុខ២៨នាក់​ក្នុងម្នាក់ៗ​ ៥០០,០០០៛​ និងថវិការថ្លៃអាហារសម្រាប់អ្នកធ្វេីចត្តាឡីស័កផងដែរ​ សរុបថវិកា​ ៨៣លានរៀល។FB_IMG_1610236319746 FB_IMG_1610236376455 FB_IMG_1610236372356 FB_IMG_1610236358030 FB_IMG_1610236398036 FB_IMG_1610236339948

You might like