ឯកឧត្តមអភិបាលខេត្តតាកែវ បានអញ្ជើញចូល រួមចែកអំណោយដល់ពលរដ្ឋខ្មែរឥស្លាមក្រីក្រចំនួន៣០០គ្រួសារ

តាកែវថ្ងៃសៅរ៍ ១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាមួយ លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្រ្តមណ្ឌលរាជនីភ្នំពេញ ឯកឧត្តម រូហ្វី ឧស្មាន់ អ្នកតំណាងមណ្ឌលពោធិ៍សាត់ ឯកឧត្ដម លី ស៊ុគ្រី អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រីប្រតិភូ បានអញ្ជើញនាំយកអំណោយរបស់ អង្គការ ចាមីរយ៉ៈសិង្ងបូរី ដើម្បីចែកជូនពលរដ្ឋខ្មែរឥស្លាមក្រីក្រចំនួន ៣០០គ្រួសារ ក្នុងស្រុកចំនួនពីរ មាននៅស្រុកកោះអណ្ដែត នៅភូមិសំរោង ឃុំរមេញ ចំនួន ១២៥គ្រួសារ និងស្រុកបូរីជលសារ ភូមិកំពង់យោល ឃុំគោកពោធិ៍ ចំនួ ១២៥គ្រួសារ ភូមិអង្គក្រូចខាងជើង ឃុំបូរីជលសារ ចំនួន ៧៥គ្រួសារ និងភូមិកំពង់អំពិល ហៅ ឡទឹកត្រី ឃុំបូរីជលសារ ចំនួន ៧៥គ្រួសារ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជាបិតាស្ថាបនិកអគ្គមគ្គទេស និងជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំ ពុះពារកសាងសុខសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យ លើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវបន្តរួមសាមគ្គីគ្នាការពារសុខសន្តិភាពនេះឱ្យបាននូវស្ថិតស្ថេរគង់វង្ស។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែទាំសុខភាព ផ្លាស់ប្តូរទម្លាប់ អនុវត្តន៍តាមគោលការណែនាំរបស់ក្រសួងសុខាភិបាល លាងសម្អាតដៃជាមួយសាប៊ូ ទឹក អាល់កុល ឬជែលឱ្យបានញឹកញាប់ រក្សាគម្លាត បើចេញទៅកាន់ទីសាធារណ: ត្រូវពាក់ម៉ាស់ ឬក្រមា ដើម្បីធានាថា សហគមន៍យើងមិនមានការឆ្លងជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ដែរថា អំណោយដែលបានផ្ដល់ជូននាសឱកានោ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ ១. អង្ករ ២៥គីឡូក្រាម ២. មី ១០កញ្ចប់ ៣. សាប៊ូ ៤ដុំ ៤. ត្រីខ ៤កំប៉ុង ៥. ប្រេងឆា ២ដប ៦. សាប៊ូលាងចាន ១ដប ៧. ស្ករសរ ២គីឡូក្រាម ៨. អំបិល ១គីឡូក្រាម៕FB_IMG_1610187214756 FB_IMG_1610187196739 FB_IMG_1610187191274 FB_IMG_1610187186407 FB_IMG_1610187177518 FB_IMG_1610187171211

You might like