ឯកឧត្តម ជឹង ផល្លា អញ្ជើញចុះជួបសំណេះសំណាលនិងនាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៣៦គ្រួសារស្ថិតនៅស្រុកទឹកឈូក

ស្រុកទឹកឈូ៖ នារសៀលថ្ងៃពុធ ៨ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជឹង ផល្លា អនុប្រធាន និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សខេត្តកំពត បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ស្វែងយល់ពីបញ្ហាប្រឈមប្រចាំថ្ងៃ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតចំនួន ៣៦គ្រួសារ មកពីឃុំចំនួន២គឺឃុំត្រពាំងព្រីងនិងឃុំកណ្តោល ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ។

អញ្ជើញអមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ និង សមាជិកគណៈកម្មាធិការគណបក្សខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមយុវជនទាំង៣ប្រភេទ ក្រុមចលនាស្រ្តី និងមន្រ្តីគណបក្សស្រុកទឹកឈូ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមប្រធាន បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវខិតខំធ្វើការដាំដុះ ជំរុញផលិតកម្មកសិកម្ម រួមមានការចិញ្ចឹមសត្វ និងដំណាំរួមផ្សំ សម្រាប់ឆ្លើយតបតាមតម្រូវការក្នុងស្រុក ក្នុងកាលៈទេសៈដែលប្រទេសជាតិ ទទួលរងនូវហានិភ័យពីជំងឺរាតត្បាតកូវីដ១៩។

ឯកឧត្តមប្រធាន បានបន្តណែនាំបងប្អូនប្រជាពលរដ្ឋ ត្រូវការពារខ្លួនពីកូវីដ១៩ និងត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារអោយបានត្រឹមត្រូវ ទោះបីនៅកម្ពុជា មានអ្នកជំងឺកូវីដ១៩ តិចតួចក៏ដោយ ។

អំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតចំនួន ៣៦គ្រួសារ រួមមាន៖ អង្ករ២០គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ និងថវិកា២០,០០០៛ កងកំលាំងចំនួន ១០នាក់ត្រូវបានក្នុង១នាក់ៗទទួលបាន
/២០,០០០៛ និងបានផ្តល់ពូជមាន់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៤គ្រួសារ និងគ្រាប់ពូជបន្លែចំនួន ៩គ្រួសារ ផងដែរ៕FB_IMG_1609936798766 FB_IMG_1609936740004 FB_IMG_1609936794892 FB_IMG_1609936790497 FB_IMG_1609936771442 FB_IMG_1609936782634 FB_IMG_1609936759812 FB_IMG_1609936754718

You might like