ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការទទួលបាន អំណោយជេលលាងដៃចំនួន៩៩កេសស្មើនឹង ១ ១៨៨ដប ពីក្រុមហ៊ុនអនភ័ញឯ.ក

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០
ឯកឧត្តមប៉ាវ ហេងតារារដ្ឋលេខាធិការនិងជាតំណាងឯកឧត្តមប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជេលលាងដៃសំលាប់មេរោគចំនួន ៩៩កេសស្មើនឹង១ ១៨៨ដប ពីលោកសុខ វិបុលសមាជិកមេធាវី នៃក្រុមហ៊ុមមេធាវី វ័នហ្គោល និងជាមេធាវីតំណាង ក្រុមហ៊ុន អនភ័ញឯ.កដើម្បីទុកប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាតត្បាតនៃជំងឺកូវីដ១៩នៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការបានថ្លែង
អំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពមនុស្សធម៌ដ៏គួរឱ្យគោរពរបស់ក្រុមហ៊ុនខាងលើ និងបានជូនពរចំពោះលោកសុខ វិបុលលោកស្រីអគ្គនាយិកាក្រុមហ៊ុន និងបុគ្គលិកទាំងអស់សូមទទួលបានសុខភាពល្អបរិបូរ កំលាំងពលំមាំមួន ប្រាជ្ញាវាងវៃ និងសម្រេចជោគជ័យគ្រប់កិច្ច ជាពិសេសសូមឱ្យចាកផុតពីជំងឺកូវីដ-១៩។FB_IMG_1607080899218

FB_IMG_1607080894902

FB_IMG_1607080869466

FB_IMG_1607080875988

FB_IMG_1607080880642

FB_IMG_1607080885433

FB_IMG_1607080853754

You might like