ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២០

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២០ ខ្លឹមសារប្រជុំមាន៖
១.ផ្សព្វផ្សាយរបាយការត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២០។
២.ផ្សព្វផ្សាយវេនប្រចាំបញ្ជា ប្រចាំការខែធ្នូ ឆ្នាំ២០២០។
៣.ផ្សព្វផ្សាយផែនការលេខ ៤២/២០២០ផ.ក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីអបអរសាទរខួបលើកទី២២ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។
៤.ផ្សព្វផ្សាយបទបញ្ជាលេខ ១/២០២០ប.ជ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការស្រាវជ្រាវ បង្ក្រាប និងទប់ស្កាត់ការចរាចរណ៍ផលិតផលក្លែងក្លាយកាវម៉ាក ៥០២។
៥.ត្រួតពិនិត្យផែនការលេខ ៤១/២០២០ផ.ក ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការយុទ្ធដំណើរទ័ព ទៅចូលរួមហ្វឹកហាត់វគ្គបណ្តុះបណ្តាលជំនាញឯកទេសមុជទឹក នៅបញ្ជាការដ្ឋានទ័ពពិសេស ទ័ពជើងគោក។FB_IMG_1606977739248

FB_IMG_1606977746036

FB_IMG_1606977755601

FB_IMG_1606977769476

FB_IMG_1606977783710

FB_IMG_1606977779094

FB_IMG_1606977792521

FB_IMG_1606977764127

You might like