ទស្សនៈរបស់ឯកឧត្តម ហ៊ុន ម៉ាណែតទោះបីពិភពលោកទទួលរងឥទ្ធិពលគំរាមគំហែងដោយសារមេរោគកូវីដ-១៩ តែមិនអាចរារាំងដល់ឱកាសវិនិយោគនៅកម្ពុជាបានទេ

02.12.2020
ឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តល់ទស្សនៈថា កម្រិតជីវភាព និងចំណេះដឹងក្នុងការថែទាំសុខភាពអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺកូវីដ-១៩ ជាមួយនឹងលទ្ធភាពដែលមានស្រាប់ទៅតាមវិធានការ បង្កា ការពារ ណែនាំរបស់ក្រសួងសុខាភិបាល ទន្ទឹមនេះពួកគាត់ក៏ចាប់ផ្តើមមានផែនការគិតគូរវែងឆ្ងាយ ដើម្បីបង្ការហានិភ័យក្នុងពេលអនាគតរបស់ខ្លួន និងរបស់សមាជិកក្រុមគ្រួសារពួកគាត់។ ហើយវឌ្ឍនភាពនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រកបដោយថាមពល នៃគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ក្រោមបរិយាកាសអំណោយផលនៃសុខសន្តិភាព ស្ថិរភាព។

នេះជាសក្ខីកម្មបង្ហាញយ៉ាងច្បាស់ផងដែរអំពីទំនុកចិត្តរបស់វិនិយោគិនជាតិ និងអន្តរជាតិ ចំពោះបរិយាកាសអាជីវកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសចីរភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងសូមអរគុណវិនិយោគិនទាំងអស់ ដែលបានជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគសម្រាប់អាជីវកម្មរបស់ខ្លួន ហើយសូមបន្តធ្វើការបណ្ដាក់ទុនវិនិយោគបន្ថែមទៀត ដើម្បីទទួលនូវប្រយោជន៍អតិបរមាពីសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចដែលកម្ពុជាកំពុងតែមាន ទៅតាមសមត្ថភាព និងគំនិតច្នៃប្រឌិតរៀងៗខ្លួន។

ទន្ទឹមនេះ“រាជរដ្ឋាភិបាលកម្ពុជាតែងបានចាត់ទុកការវិនិយោគ និងធុរកិច្ចក្នុងវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។ វឌ្ឍនភាពនៃវិស័យឯកជន ជាវឌ្ឍនភាពរួមរបស់ប្រទេសជាតិ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងកង្វល់ៗធំរបស់វិស័យឯកជន ក៏ដូចជា ដើម្បីជំរុញសក្តានុពលចីរភាពនៃកំណើន និងភាពធនមាំសម្រាប់ដំណើរការរយៈពេលវែងខាងមុខរបស់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីៗជាច្រើន សំដៅកាត់បន្ថយបន្ទុកចំណាយរបស់វិស័យឯកជន រួមចំណែកពង្រឹងភាពប្រកួតប្រជែង និងធ្វើឱ្យបរិយាកាសវិនិយោគធុរកិច្ចនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងកាន់តែរឹងមាំគង់វង្សបានយូរអង្វែង”៕FB_IMG_1606913845225

You might like