លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ចុះលើកទឹកចិត្តដល់កងកម្លាំងបានខិតខំបំពេញការងារបង្ក្រាបបទល្មើសគ្រឿងញៀន

ភ្នំពេញនៅព្រឹក ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវ នឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០,០០នាទីលោកសុខ ពេញវុធអភិបាល នៃគណៈអភិបាលខណ្ឌតំណាងឯកឧត្តម
ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរងនគរបាលរាជធានីភ្នំពេញតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក
ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសំណេះសំណាល ជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលបានខិតខំបំពេញការងារបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងភូមិ៣សង្កាត់ស្រះចក ខណ្ឌដូនពេញកាលពីថ្ងៃទី២៣ខែវិច្ឆិការ ឆ្នាំ២០២០ដោយបានដកហូតគ្រឿងញៀនចំនួន២០៦កញ្ចប់តូចនិង០៣កញ្ចប់ធំនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

ក្នុងនោះជាការលើកទឹកចិត្ត លោកអភិបាល បាននាំយកថវិកា របស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ចំនួន ២,០០០,០០០រៀល ប្រគល់ជូនដល់មន្ត្រីដែលមានស្នាដៃល្អជូនអង្គភាព និងបានលើកទឹកចិត្តដល់កម្លាំងយើងឲ្យខិតខំប្រឹងប្រែងបំពេញភារកិច្ចឲ្យបានជោគជ័យបន្តទៀត ដើម្បីសេចក្តីសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋយើង។FB_IMG_1606322639616

FB_IMG_1606322660375

FB_IMG_1606322679447

FB_IMG_1606322717453

FB_IMG_1606322695738

You might like