កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៦ ព្រមទាំងដៃគូសន្ទនាផ្សេងៗ (26 ATM and ATM+DPs) តាមរយៈវីដេអូពីចម្ងាយ

ភ្នំពេញ៖ ថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៦ ព្រមទាំងដៃគូសន្ទនាផ្សេងៗ តាមរយៈវីដេអូពីចម្ងាយ ដែលដឹកនាំកិច្ចប្រជុំដោយរដ្ឋមន្ត្រីដឹកជញ្ជូន ប្រទេសព្រុយណេ។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជាបានសហការជាប្រព័ន្ធ និងតាមឋានុក្រមទាំងរដ្ឋបាលសាធារណៈនិងឯកជន រិះរកគ្រប់នីតិវិធី យន្តការ យុទ្ធសាស្ត្រ និងវិធានការ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ តាមការណែនាំរបស់ អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ជាលទ្ធផល កម្ពុជាគ្មានការឆ្លងរីករាលដាលក្នុងសហគមន៍ និងគ្មានប្រជាពលរដ្ឋណាម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ឡើយ ហើយក៏មិនបានដាក់ប្រទេស ឬតំបន់ណាមួយក្នុងភាពមានអាសន្នផងដែរ។ ទោះជាយ៉ាងណាក្ដី កម្ពុជានៅតែប្រកាន់ខ្ជាប់នូវវិធានការការពារ ទប់ស្កាត់របស់ ក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាវិធានការការពារ ទប់ស្កាត់របស់អង្គការសុខភាពពិភពលោកយ៉ាងម៉ឺងម៉ាត់បំផុត។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានលើកឡើងថា៖ វិបត្តិកូវីដ-១៩ មិនបានរារាំងកម្ពុជាពីការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឡើយ។ ជាក់ស្ដែង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ព្រមទាំង ហេeដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពានដ៏ទៃទៀតនៅតែបន្តការសាងសង់ជាប្រក្រតី ប៉ុន្តែទាំងកម្មករ និងវិស្វករ ត្រូវអនុវត្តតាមវិធានការការពារឱ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ កម្ពុជាបានសហការជាមួយប្រទេសជិតខាងដូចជា៖ ប្រទេសថៃ វៀតណាម និងឡាវ បន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងគ្នាជាធម្មតា តាមរយៈការអនុវត្តវិធានការ និងយន្តការនានាដែលបានកំណតដើម្បីចៀសផុត
ពីវិបត្តិសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិដែលបង្កឡើងដោយមេរោគកូវីដ-១៩៕FB_IMG_1606229478756

FB_IMG_1606229484664

FB_IMG_1606229505343

FB_IMG_1606229510193

FB_IMG_1606229517046

FB_IMG_1606229525442

FB_IMG_1606229530123

FB_IMG_1606229608105

FB_IMG_1606229495688

You might like