ល្បែងអាប៉ោងយូគី ជល់មាន់នៅក្រុងបានលុងខេត្តរតនៈគីរីបើកដំណើរវិញហើយក្រោយបិតបានប៉ុន្មានថ្ងៃផ្អើលបណ្តាយសង្គមហ៊ុសប៊ុក

ខេត្តរតនៈគីរី៖ សង្វៀនជល់មាន់ អាប៉ោង យូគី
ដំណើរវិញហើយក្រោយបិតបានប៉ុន្មានថ្ងៃផ្អើលពេញតាមបណ្តាញសង្គមហ៊ុសប៊ុកដែលស្ថិតនៅក្នុងទឹកដីនៃអាណាចក្ររបស់លោក ថង សាវុនអភិបាលខេត្តរតនៈគីរីនិងលោកស្នងការខេត្តបណ្តោយឱ្យលោកពិនតននិងឈ្មោះទេប វណ្ណាហៅអូនធំកំពុងតែធ្វើព្យុះភ្លៀងដោយមិនញញឺតពីអាជ្ញាធរឬចំពោះមុខច្បាប់បន្តិចណាសោះឡើយធ្វើអោយលោកទាំងពីរមានប្រសទ្ធិភាពខ្លាំងខ្លាជាទីបំផុតក្នុងក្រុងបានលុងតែម្តង។

ប្រភពបានពីអ្នកលេងនៅក្នុងវង់ល្បែងឱ្យដឹងថាទីតាំងអាប៉ោង យូគី នឹង ជល់មាន់ ដ៏ធំដែលស្ថិតនៅ ភូមិភ្នំធំ ឃុំ យក្សឡោម ក្រុងបានលុង ខេត្ត រតនៈគីរីនៅចំណុចភ្នំយោលនឹងនៅផ្ទះឈ្មោះទេប វណ្ណា ហៅអូនធំ ស្ថិតនៅភូមិ បឹងកន្សែង ឃុំឡាបានសៀក ក្រុងបានលុងខេត្ត រតនៈគិរី គឺបើកដំណើរការលេងខ្លាំងជាងមុនទៅទៀត។

ឥទ្ធិលនេះហើយដោលោកថង សាវុនអភិបាលខេត្តរតនៈគិរី ហាក់គ្មានអំណាចចំពោះម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះទាល់តែសោះដែលបណ្តោយឱ្យកើតមានល្បែងសុីសងយ៉ាងអាណាធិបតេយ្យបែបនេះទៅវិញ។

មហាជនបានរិះគន់ចំៗចំពោះអាជ្ញាធរខេត្តរតនៈគីរី ដែលគ្មានចំណាត់ការឬមួយក៍អាជ្ញាធរត្រូវរូវគ្នាជាព័ន្ធបានជាគ្មានការបង្ក្រាបទៅលើពួកញៀនល្បែងទាំងនេះ។

ប្រភពពីពលរដ្ឋបានស្នើសំតាមរយៈអ្នកសារព័ត៌មានឱ្យជួយការផ្សព្វផ្សាយពីភាពអសកម្មរបស់លោក យិន សំណាង ស្នងការខេត្តរតនៈគិរី និង លោក ថង សាវុន អភិបាលខេត្តរតនៈគិរី ឱ្យបានដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តា
ជួយលុបបំបាត់ល្បែងសុីសងខុសច្បាប់ខាងលើ ដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាពរបស់ពលរដ្ឋតែផ្ទុយទៅវិញបែជាកាន់តល្បែងសុីសងរីករាលដាលជាងកូវិដ19ទៅទៀត៕PhotoCollage_1606204939089

You might like