ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយបន្តចុះពិនិត្យវឌ្ឍនភាព នៃការបង្ករបង្កើនផល

(កំពង់ធំ)៖
នាព្រឹកថ្ងៃច័ន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តចុះពិនិត្យវឌ្ឍនភាព នៃការបង្ករបង្កើនផល ការស្តារឡើងវិញ និងនាំយកពូជស្រូវជាង៨០តោន ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋប្រមាណ ៨០០គ្រួសារ មកពី១២ឃុំ ក្នុងស្រុកសន្ទុក និងស្រុកបារាយ ខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន១០០ គីឡូក្រាម និងថវិការចំនួន ៥ម៉ឺនរៀល ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។

ឯកឧត្តមទេសរដ្ឋមន្ត្រីគន់ គីម បានពាំនាំនូវការសាកសួរសុខទុក្ខនិងការនឹករលឹក យកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន «សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ណាស់លើការដាំដុះឡើងវិញរបស់ប្រជាពលរដ្ឋ។ ការបង្កបង្កើនក្រោយទឹកជំនន់ ជាកិច្ចការចាំបាច់ណាស់ ដើម្បីដោះស្រាយបញ្ហាស្បៀងអាហារ និងបញ្ហាក្នុងជីវភាពរបស់ប្រជាពលរដ្ឋរងគ្រោះ។ ការសង្គ្រោះពលរដ្ឋពីការជន់លិចជាសំខាន់ តែវាកាន់តែចាំបាច់ថែមទៀត ការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋក្រោយពេលទឹកស្រកទៅវិញ»។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងកម្លាំងគ្រប់ជាន់ថ្នាក់ ដែលបានជួយយ៉ាងសស្រាក់សស្រាំតាំងពីពេលឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ។ ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា: ឆ្នាំ ២០២០នេះ ការដាំស្រូវសម្រេចបានលើសផែនការ គឺបាន១០៧.៥%ជាង តែដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ នាំឱ្យមានភាពរាំងស្ងួតនៅដើមរដូវ បន្ទាប់មកមានទឹកជំនន់ដោយសារទឹកភ្លៀង បណ្តាលឱ្យមានការខូចខាតផលដំណាំមួយចំនួន ដែលមិនអាចស្តារឡើងវិញបានទាំងស្រុង ។ គ្រោះទឹកជំនន់ដោយសារទឹកភ្លៀងថ្មីៗនេះ នៅទូទាំងខេត្តកំពង់ធំបានប៉ះពាល់ដល់ស្រែជាង ១៨០០០ ហិចតា និងរងការខូចខាតទាំងស្រុងជាង ១០០០០ ហិចតា ហើយគិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកានេះ ការស្តាឡើងវិញចំពោះផ្ទៃដីដែលអាចស្តារបានគឺសម្រេចបានជាង ៨០%ហើយ ។received_119655139801739

received_363788584912073

received_195952618804868

received_172255564545224

received_3295709950541255

received_1534922136717328

received_190565545953615

received_5309460585746854

received_395892228274405

received_1063862710720207

received_212557123612702

You might like