ពិធីសម្ពោធដាក់ឲ្យដំណើរការសង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាស

ព្រឹក.ថ្ងៃអាទិត្យ ៧កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងលោកំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការសង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាស ដោយសមាសភាពអញ្ជើញចូលរួម៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញ មន្ត្រីរាជការ និងប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ។ ពិធីនេះ ធ្វើឡើងនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

នៅក្នុងពិធីនាព្រឹកនេះ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា៖ ការបើកសម្ពោធដាក់ឲ្យដំណើរការសង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាស
ដែលបានបោះទីតាំងនៅស្រុកអង្គរជ័យ ពិតជាបានរួមចំណែកយ៉ាងធំធេងពីវិស័យឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសវិស័យសំណង់នៅក្នងខេត្តឲ្យមានកំណើនឡើងជាលំដាប់ ហើយក៏បានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតំបន់នេះ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង ។

សូមជម្រាប​ថា​ សង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាស ស្ថិតលើផ្ទៃដី៤០ហិចតា ចំណាយដើមទុន ៩លានដុល្លា មានភាគហ៊ុនខ្មែរ និងចិន ៥០ភាគរយបូក៥០ភាគរយ ប្រើប្រាស់កម្មករសរុប ១៧០នាក់។ ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងរួមជាមួយភាពទំនើប ដែលមានសង្វាក់ផលិតកម្មស្វ័យប្រវត្តិមានសមត្ថភាពផលិតឥដ្ឋក្នុងមួយថ្ងៃ ៨០ម៉ឺនដុំ សម្រាប់លក់នៅទីផ្សារក្នុង និងក្រៅស្រុក ចំពោះវត្ថុធាតុដើមយកផលិត គឺយកនៅក្នុងភូមិសាស្ត្រស្រុកផ្ទាល់។FB_IMG_1606034963500

FB_IMG_1606034968161

FB_IMG_1606034978393

FB_IMG_1606035011047

FB_IMG_1606034999285

FB_IMG_1606034992218

FB_IMG_1606034986487

FB_IMG_1606034952176

You might like