ដំណើរបេសកកម្មដល់ថ្ងៃទី២របស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាប

នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០
ដំណើរបេសកកម្មដល់ថ្ងៃទី២របស់ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យសកម្មភាពស្តារផលិតកម្មដំណាំស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅភូមិបឹងតូច ឃុំសឿ ស្រុកមង្គល បុរី ខេត្តបន្ទាយមានជ័យ។ ជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានក្នុងរយ:ពេលដ៏ខ្លីនេះ ដែលបងប្អូនបានខិតខំស្តារដំណាំស្រូវបានទាន់ពេលវេលា ជាក់ស្តែងគ្រាន់តែឃុំសឿមួយផ្ទៃដី ២ ២០០ហ.ត គ្របដណ្តប់ដោយពណ៌បៃតងខ្ចី លូតលាស់ល្អ ខ្លះកំពុងបាចជី និងបាញ់ថ្នាំការពារសត្វល្អិត។ និយាយក្នុងទឹកចិត្តសប្បាយរីករាយ និងមានក្តីសង្ឃឹមជឿជាក់ថាការស្តារផលិតកម្មដំណាំស្រូវ នឹងទទួលបានលទ្ធផលល្អ ហើយភ្ជាប់ទៅនឹងសមិទ្ធផលស្រូវក្នុងស្រែដែលកំពុងលូតលាស់ល្អនេះ បងប្អូនម្ចាស់ស្រែប្រមាណ ៥០នាក់ តំណាងឲ្យបងប្អូនទូទាំងស្រុកមង្គលបុរី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានជួយឧបត្ថម្ភពូជស្រូវ ហើយបានជូនពរសម្តេចជួបតែពុទ្ធពរទាំងបួនប្រការ។

ដោយឡែកនៅចំណុចប្រឡាយព្រែក នៅឃុំចំណោម ស្រុកមង្គលបុរីដដែល បងប្អូនយើងខ្លះកំពុងបូមទឹកចេញពីស្រែដើម្បីព្រោះស្រូវ ដោយសារតំបន់នេះទឹកស្រកចុះយឺត ធ្វើឲ្យការស្តារផលិតកម្មដំណាំស្រូវមានការយឺតយ៉ាវ ជាក់ស្តែងគិតមកដល់ថ្ងៃទី២១ ទើបសម្រេចបានជាង ១ ០០០ ហ.ត លើផ្ទៃដីខូចខាតជាង ៣ ០០០ហ.ត។ ទោះជាយ៉ាងណា តាមកំលាំងចិត្ត និងឆន្ទ:របស់បងប្អូនប្រជាកសិករថានឹងខិតខំស្តារផលិតកម្មដំណាំស្រូវឲ្យបានសម្រេចក្នុងពេលឆាប់ៗខាង មុខ។ តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាគិតមកទល់ថ្ងៃទី១៩ ខែវិឆ្ឆិកា នេះ ខេត្តបន្ទាយមានជ័យបានស្តារដំណាំស្រូវបានចំនួន ៣ ១៣៨ហ.ត ហើយ លើផ្ទៃដីខូចខាតចំនួន ៣០ ១២៩ ហ.ត ហើយបាននិងកំពុងបន្តធ្វើការស្តារយ៉ាងញាប់ដៃ ញាប់ជើងដើម្បីឲ្យបានទាន់ពេល។ សូមបញ្ជាក់ថានៅស្រុកមង្គលបុរី កាលពីថ្ងៃទី១០ ខែវឆ្ឆិកា កន្លង ទៅមានពីធីចែកគ្រាប់ពូជស្រូវ និងស្បៀងជូនប្រជាកសិករចំនួន ១១ ១៦៩គ្រួសារ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំប្រជាកសិករដែលមានដីស្រែក្នុងតំបន់ដែលបានអនុវត្តរួចហើយ ត្រូវចុះស្រែមើល ថែរទាំស្រូវ (ដូចភិរម្យង៉ុយពោលថា កត្តិកធ្លាក់ខ្យល់តម្កល់ទឹកនៅ បើចង់បានស្រូវស្រេចនៅលើថែរ) ហើយចំពោះតំបន់ដែលមិនទាន់បានអនុវត្តគួរត្រៀមឧបករណ៍ សម្ភារឲ្យបានគ្រប់គ្រាន់ រង់ចាំទឹកស្រកចុះចាប់ផ្តើមអនុវត្តតែម្តង ត្រង់ចំណុចនេះមន្ទីរត្រូវចុះមកតាមដានជាប់ជាប្រចាំក្រែងពួក គាត់មានបញ្ហាអ្វីមួយកើតឡើងជាយថាហេតុ ត្រូវជួយដោះស្រាយជូនគាត់ឲ្យបានទាន់ពេល។FB_IMG_1606030519701

FB_IMG_1606030526381

FB_IMG_1606030491166

FB_IMG_1606030466022

FB_IMG_1606030479842

FB_IMG_1606030446144

FB_IMG_1606030438010

FB_IMG_1606030500735j

You might like