👮♂👷♀នៅព្រឹកថ្ងៃអាទិត្យ ៧កើកខែមិគសិរឆ្នាំជូត ទោស័កព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២០ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែ វិច្ឆិកា ដែលគណបក្សគ្រប់ថ្នាក់សម្រេចបានកន្លងមក និងដាក់ចេញនូវទិសដៅអនុវត្តបន្ត។
ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម ប្រធានគណបក្សខេត្ត ថ្លែងនូវការកោតសរសើរដល់គណបក្សគ្រប់ថ្នាក់ដែលសម្រេចបានលើការងារប្រចាំខែកន្លងមករបស់អង្គភាពនិងដែនសមត្តកិច្ចដែលយើងទាំងអស់គ្នាទទួលខុសត្រូវ។ជាទិសដៅសម្រាប់អនុវត្តខែបន្ត ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានដាក់ចេញនូវគោលការដែលគណបក្សគ្រប់ថ្នាក់ត្រូវបន្តរួមមាន÷
បន្តការអប់រំជាប្រចាំដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានលើអនាម័យក្នុងគោលបំណងទប់ស្កាត់ និងបង្ការជាមុន ជៀសវាងជម្ងឺឆ្លង កូវីដ-១៩ ជាពិសេសបងប្អូនប្រជាពលរដ្ឋចំណូលស្រុក។
បន្តអនុវត្តនូវគោលនយោ បាយភូមិ/ឃុំ មានសុវត្ថិភាព និងបន្តអប់រំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទឲ្យចូលរួមអនុវត្តនិងគោរពច្បាប់ចរាចរគ្រប់ៗគ្នាមុនពេលបើកបរតាមផ្លូវគោក។
នូវគោលការដែលគណបក្សគ្រប់ថ្នាក់ត្រូវបន្ត
ពង្រឹងនិងពង្រីកសមាជិកសមាធិការគណបក្ស ការងារចិញ្ចឹមចលនាគ្រប់ថ្នាក់គ្រប់ផ្នែកត្រូវបន្តអនុវត្តតាមស្មារតីនៃកិច្ចប្រជុំនាថ្ងៃនេះ។