ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- លទ្ធផលនៃការស្តារឡើងវិញនូវផ្ទៃដីដំណាំស្រូវខូចខាតដោយជំនន់ទឹកភ្លៀងឆ្នាំ២០២០ នៅខេត្តកំពត - សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ថ្នាក់ ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត. - ល្បែងអាប៉ោងយូគី ជល់មាន់នៅក្រុងបានលុងខេត្តរតនៈគីរីបើកដំណើរវិញហើយក្រោយបិតបានប៉ុន្មានថ្ងៃផ្អើលបណ្តាយសង្គមហ៊ុសប៊ុក - ល្បែងអាប៉ោងយូគី ជល់មាន់នៅក្រុងបានលុងខេត្តរតនៈគីរីបើកដំណើរវិញហើយក្រោយបិតបានប៉ុន្មានថ្ងៃផ្អើលបណ្តាយសង្គមហ៊ុសប៊ុក - ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយបន្តចុះពិនិត្យវឌ្ឍនភាព នៃការបង្ករបង្កើនផល - ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធការ ស្ថាបនាផ្លូវ៣៤ខ្សែ - សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺជូនដល់ប្រជាពលរដ្ឋរង គ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៣៣ គ្រួសារ - សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺជូនដល់ប្រជាពលរដ្ឋរង គ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៣៣ គ្រួសារ - ពិធីសម្ពោធដាក់ឲ្យដំណើរការសង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាស - ដំណើរបេសកកម្មដល់ថ្ងៃទី២របស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាប

ឯកឧត្តម វេង សាខុន​​សង្កេតឃើញក្នុង ចំណោមខេត្តជាប់បឹងទន្លេសាប រងនូវផលប៉ះពាល់ដំណាំស្រូវនិងដំណាំរួមផ្សំស្រុកបាកាន

ថ្ងៃសៅរ៍៦រោចខែមិគសិរ​ ឆ្នាំជូត​ទោស័ក​.ព.ស ២៥៦៤ត្រូវនិងថ្ងៃទី២១ ខែ វិច្ឆិកា​ ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន​​ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញរួមនិងសហការីចុះមកឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី
លោក​ឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរ​ និងក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រជាកសិករជាម្ចាស់ស្រែ។
៚តាមរយៈសេចក្តីរាយកាណ៍​ពី លោកប្រធានមន្ទីរ បានលើក ឡើងថា ខេត្តពោធិ៍សាត់ គឺជាខេត្តមួយ ក្នុងចំណោមខេត្តដែល នៅជាប់បឹងទន្លេសាប បានទទួលរងនូវគ្រោះមហន្តរាយនៃទឹកជំនន់ធ្វើឲ្យប៉ះពាល់ និងខូចខាតដល់ដំណាំស្រូវ ដំណាំរួមផ្សំ និងសត្វពាហន:របស់បងប្អូនប្រជាកសិកររបស់យើង ដែល បានទទួលរងគ្រោះមហន្តរាយធ្ងន់ធ្ងរគឺស្រុកបាកានមានផ្ទៃដីដំណាំស្រូវខូចខាត ៩ ៨៨២ហ.ត ស្រុកកណ្តៀងមាន ៨ ៧៥១ហ.ត និងក្រុងពោធិ៍សាត់មាន ៦ ៧៥៣ហ.ត។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកានេះស្រុកបាកាន ផ្ទៃដីដំណាំស្រូវខូចខាតត្រូវបានស្តារឡើងវិញចំនួន ៣ ១០២ហ.ត ស្រុកកណ្តៀងស្តារបាន ៦ ១៧៦ហ.ត និងក្រុងពោធិ៍សាត់ស្តារបាន ១ ៣៤២ហ.ត។
ជាក់ស្តែងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានដឹកនាំ កិច្ចប្រជុំពិភាក្សាអំពីការបង្កើតមុខរបរថ្មីដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅស្រុកបាកានតាមរយៈវិស័យកសិកម្ម ដោយផ្តោតលើសកម្មភាពសំខាន់ដូចជាការចិញ្ចឹមត្រីអណ្តែង ដោយប្រើថង់ផ្លាស្ទិច ការចិញ្ចឹមមាន់យកសាច់ និងការភ្ញាស់កូនមាន់សម្រាប់លក់ដើម្បីជួយបន្ថែមស្តារជីវភាពឡើងវិញក្រោយពេលរងប៉ះពាល់ទឹកជំនន់ ។

បើតាមការសង្កេតជារួម បងប្អូនប្រជាកសិកររួតរះ ភ្ជួររាស់ព្រោះស្រូវដើម្បីស្តារដំណាំស្រូវឡើងវិញឲ្យបានទាន់ពេល។ ខ្លះបានព្រោះពូជស្រូវរួចរាល់ដុះប្រដេញគ្នាជាបន្តបន្ទាប់ គ្រួសារខ្លះទៀតកំពុងរៀបចំដី និងត្រៀមពូជស្រូវដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហើយត្រូវបានយកមកចែកជូនបងប្អូនប្រជាកសិករដោយឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ កាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងមក។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវចុះមកតាមដានសកម្មភាពស្តារផលិតកម្មដំណាំស្រូវតាមខេត្តគោលដៅរបស់ខ្លួន ក្នុងបំណងធ្វើយ៉ាងណាឲ្យការស្តារដំណាំស្រូវទទួលបានជោគជ័យ សំដៅធានាសន្តិសុខស្បៀងក្នុងគ្រួសារនាពេលអនាគត។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរពង្រឹងកិច្ចសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឲ្យបានល្អប្រសើរ ដើម្បីធានាបានការប្រមូលផលស្រូវនាពេលខាងមុខស្ថិតក្នុងកម្រិតខ្ពស់។ ដោយឡែកម្ចាស់ស្រែ ត្រូវឧស្សាហ៍ចុះស្រែពិនិត្យមើលថែទាំស្រូវ (ទឹក ស្មៅ និងសត្វល្អិតចង្រៃ) ហើយក្រៅពីការងារស្រែ យើងគួរតែដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វដែលអាចធានាសន្តិសុខស្បៀងក្នុងគ្រួសារបាន(ដំណាំអ្វីដែលប្រើទឹកតិច និងរយ:ពេលខ្លី)ដើម្បីងាយស្រួលក្នុងការស្តាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានមួយកំរិតផងដែរ៕FB_IMG_1605941576291

FB_IMG_1605941589510

FB_IMG_1605941625483

FB_IMG_1605941608919

FB_IMG_1605941605101

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.