ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- លទ្ធផលនៃការស្តារឡើងវិញនូវផ្ទៃដីដំណាំស្រូវខូចខាតដោយជំនន់ទឹកភ្លៀងឆ្នាំ២០២០ នៅខេត្តកំពត - សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ថ្នាក់ ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត. - ល្បែងអាប៉ោងយូគី ជល់មាន់នៅក្រុងបានលុងខេត្តរតនៈគីរីបើកដំណើរវិញហើយក្រោយបិតបានប៉ុន្មានថ្ងៃផ្អើលបណ្តាយសង្គមហ៊ុសប៊ុក - ល្បែងអាប៉ោងយូគី ជល់មាន់នៅក្រុងបានលុងខេត្តរតនៈគីរីបើកដំណើរវិញហើយក្រោយបិតបានប៉ុន្មានថ្ងៃផ្អើលបណ្តាយសង្គមហ៊ុសប៊ុក - ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយបន្តចុះពិនិត្យវឌ្ឍនភាព នៃការបង្ករបង្កើនផល - ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធការ ស្ថាបនាផ្លូវ៣៤ខ្សែ - សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺជូនដល់ប្រជាពលរដ្ឋរង គ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៣៣ គ្រួសារ - សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺជូនដល់ប្រជាពលរដ្ឋរង គ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៣៣ គ្រួសារ - ពិធីសម្ពោធដាក់ឲ្យដំណើរការសង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាស - ដំណើរបេសកកម្មដល់ថ្ងៃទី២របស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាប

កិច្ចប្រជុំវាយតម្លៃបុរេលក្ខណ:សម្បត្តិក្នុង គម្រោងអភិវឌ្ឍន៍ឃុំ.សង្កាត់ឆ្នាំ២០២១

រសៀលថ្ងៃសុក្រ៥កើតខែមិគសិរឆ្នាំជូត ទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី២០
ខែវិច្ឆិកាឆ្នាំ២០២០
លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំវាយតម្លៃបុរេលក្ខណ:សម្បត្តិអ្នកទទួលការ២០២១ ដោយមានការចូលរួមពីលោកនាយកទីចាត់ការផែនការ និងវិនិយោគ មេឃុំ ចៅសង្កាត់ ក្នុងខេត្តព្រះសីហនុ ។

ក្នុងគម្រោងអភិវឌ្ឍន៍នៅឃុំ សង្កាត់ឆ្នាំ២០២១ មានក្រុមហ៊ុនចំនួន ០៨ បានដាក់ពាក្យទទួលយកគម្រោងអនុវត្តមូលនិធិឃុំ សង្កាត់ឆ្នាំ២០២១ ក្នុងនោះមាន ÷
១.ក្រុមហ៊ុន ហ៊ួរ ប៉ូ ខនស្ត្រាក់សិន
២.យិន សុខ ខនស្ត្រាក់សិន
៣.កែវ ហ៊ល
៤.ស៊ន ង៉ែត
៥.ឡាវ ម៉េងឈាង
៦.ស៊ូ ហៃលាង
៧.ឡេង ធី
៨.ឡេង ម្លិះ

តាមការលើកឡើងរបស់លោកមេឃុំ ចៅសង្កាត់ ទាំង៤ រួមមានសង្កាត់លេខ៤ សង្កាត់កោះរ៉ុងសន្លឹម ឃុំរាម និងឃុំកំពេញ ស្រុកស្ទឹងហាវ ទទួលឯកភាពក្រុមហ៊ុនទាំង០៨ ក៏ប៉ុន្តែសង្កាត់លេខ៤ បានបញ្ជាក់ថាក្រុមហុ៊ន ហ៊ួរ ប៉ូ ខនស្រ្តាក់សិន សាងសង់ផ្លូវបេតុងមានការប្រេះតែក្រុមហ៊ុនមិនបានមកជួលជុលឡើងវិញតាមការស្នើរបស់សង្កាត់ ។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថាមេឃុំ ចៅសង្កាត់ ត្រូវស្គាល់ក្រុមហ៊ុនមានឯកសារគ្រប់គ្រាន់ និងគុណភាពការសាងសង់ ដើម្បីទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋនៅមូលដ្ឋាន។ដូច្នេះត្រូវធ្វើការអញ្ជើញក្រុមហ៊ុន ហ៊ួរ ប៉ូ ខនស្ត្រាក់សិន ចុះពិនិត្យគុណភាព និងជួសជុលផ្លូវបេតុងសម្រាប់គម្រោងឆ្នាំ២០២០ និងធ្វើរបាយការណ៍មករដ្ឋបាលខេត្ត៕FB_IMG_1605881521380

FB_IMG_1605881532749

FB_IMG_1605881537418

FB_IMG_1605881527271

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.