ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ថ្នាក់ ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត. - ល្បែងអាប៉ោងយូគី ជល់មាន់នៅក្រុងបានលុងខេត្តរតនៈគីរីបើកដំណើរវិញហើយក្រោយបិតបានប៉ុន្មានថ្ងៃផ្អើលបណ្តាយសង្គមហ៊ុសប៊ុក - ល្បែងអាប៉ោងយូគី ជល់មាន់នៅក្រុងបានលុងខេត្តរតនៈគីរីបើកដំណើរវិញហើយក្រោយបិតបានប៉ុន្មានថ្ងៃផ្អើលបណ្តាយសង្គមហ៊ុសប៊ុក - ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយបន្តចុះពិនិត្យវឌ្ឍនភាព នៃការបង្ករបង្កើនផល - ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធការ ស្ថាបនាផ្លូវ៣៤ខ្សែ - សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺជូនដល់ប្រជាពលរដ្ឋរង គ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៣៣ គ្រួសារ - សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺជូនដល់ប្រជាពលរដ្ឋរង គ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៣៣ គ្រួសារ - ពិធីសម្ពោធដាក់ឲ្យដំណើរការសង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាស - ដំណើរបេសកកម្មដល់ថ្ងៃទី២របស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាប - កិច្ចប្រជុំបូកសរុបការងារគណបក្សនិងក្រុមការងារចុះជួយខេត្តកំពង់ចាម ប្រចាំខែតុលា និងទិសដៅអនុវត្តខែ វិច្ឆិកា២០២០និងការផ្សព្វផ្សាយសេចក្តីណែនាំរបស់គណអចិន្ត្រៃយ៍គណបក្ស

សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងចេញទៅធ្វើការឬហាត់ ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤វិច្ឆិកាឡើងវិញ

ចាប់ពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២០ នេះតទៅ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងចេញទៅធ្វើការឬហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤វិច្ឆិកាឡើងវិញ។

ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាបាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្សរហូត១៨០២នាក់នៅតាមរាជធានី ខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្តនិងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ។

ប្រតិបត្តិការនៃព្រឹត្តិការណ៍៣វិច្ឆិកា ពិតជាធំធេងនិងស្មុគស្មាញក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធ ព្រោះវាទាក់ទងដល់មនុស្សច្រើននឹងរាជធានីខេត្ត ស្រុក ខណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិជាច្រើន ដែលលំបាកដល់ការស្វែងរក។ ប៉ុន្តែដោយការដឹកនាំត្រឹមត្រូវ មានការខិតខំ មានសាមគ្គីភាពនិងសហការណ៍ល្អ យើងអាចធ្វើបានដោយរកឃើញគ្រប់មនុស្សពាក់ព័ន្ធមិនឱ្យបាត់ដានដែលជាមូលហេតុឆ្លងចូលសហគមន៍បង្កជាគ្រោះមហន្តរាយសម្រាប់ប្រជាជនយើង។

បទពិសោធន៍ជោគជ័យរបស់យើងនៅពេលនេះក៏ដូចជាពេលកន្លងមក គឺស្ថិតនៅលើល្បឿននៃការគ្រប់គ្រងសភាពការណ៍ទាន់ពេល និងមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីស្វែងរកមុខសញ្ញាដែលមានការពាក់ព័ន្ធទាំងផ្ទាល់និងទាំងប្រយោល យកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ជោគជ័យរបស់យើង បានមកពីការខិតខំរួមគ្នាទាំងស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ដែលមានក្រសួងសុខាភិបាល ពិសេសក្រុមគ្រូពេទ្យជាប្រតិបត្តិករដ៏មានប្រសិទ្ធភាព។ សំខាន់ជាងនេះទៀតគឺប្រជាជនកម្ពុជាគ្រប់រូបចូលរួមអនុវត្តនូវវិធានការណ៍ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដោយក្រសួងសុខាភិបាល ដោយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់។

ការបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា សំដៅឱ្យសភាពការណ៍គ្រប់ផ្នែកគ្រប់វិស័យវិលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆិកាឡើងវិញ តែការប្រយុទ្ធជាមួយកូវីដ-១៩នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យជួរមុខដែលហ៊ានប្រឈមចំពោះជម្ងឺឆ្លងដ៏កាចសាហាវ ធ្វើការទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់ ព្រមទាំងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានិងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានខិតខំជួយទៅលើការធ្វើតេស្តដោយភាពហ្មត់ចត់និងការទទួលខុសត្រូវខ្ពស់។FB_IMG_1605792039855i

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.