ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ថ្នាក់ ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត. - ល្បែងអាប៉ោងយូគី ជល់មាន់នៅក្រុងបានលុងខេត្តរតនៈគីរីបើកដំណើរវិញហើយក្រោយបិតបានប៉ុន្មានថ្ងៃផ្អើលបណ្តាយសង្គមហ៊ុសប៊ុក - ល្បែងអាប៉ោងយូគី ជល់មាន់នៅក្រុងបានលុងខេត្តរតនៈគីរីបើកដំណើរវិញហើយក្រោយបិតបានប៉ុន្មានថ្ងៃផ្អើលបណ្តាយសង្គមហ៊ុសប៊ុក - ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយបន្តចុះពិនិត្យវឌ្ឍនភាព នៃការបង្ករបង្កើនផល - ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធការ ស្ថាបនាផ្លូវ៣៤ខ្សែ - សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺជូនដល់ប្រជាពលរដ្ឋរង គ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៣៣ គ្រួសារ - សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺជូនដល់ប្រជាពលរដ្ឋរង គ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៣៣ គ្រួសារ - ពិធីសម្ពោធដាក់ឲ្យដំណើរការសង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាស - ដំណើរបេសកកម្មដល់ថ្ងៃទី២របស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាប - កិច្ចប្រជុំបូកសរុបការងារគណបក្សនិងក្រុមការងារចុះជួយខេត្តកំពង់ចាម ប្រចាំខែតុលា និងទិសដៅអនុវត្តខែ វិច្ឆិកា២០២០និងការផ្សព្វផ្សាយសេចក្តីណែនាំរបស់គណអចិន្ត្រៃយ៍គណបក្ស

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌ប្រគល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល

ខេត្តកណ្តាល៖
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកឆ្នាំ២០២០ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់សមាគមន៏ស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅវត្តរស្មីសោភ័ណរាម ហៅវត្តសន្លុង ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

អំណោយដែលបានប្រគល់ជូនដល់សមាគម នាពិធីនេះមាន៖ អង្ករ ២.០០០គីឡូក្រាម មី៣០កេសត្រីខកំប៉ុង៣កេសទឹកត្រី១០យួរទឹកស៊ីអ៊ីវ១០យួរ សាប៊ូ២កេស ទឹកបរិសុទ្ធ២០ដបធំ អាល់កុល៣០លីត្រម៉ាស់៥០០បន្ទះថវិកាឧបត្ថម្ភសមាគមចំនួន៣លានរៀលក្នុងនោះថវិកា
លោកឧកញ៉ាគិត ចាន់ថាជួយឧបត្ថម្ភ១លាន
រៀល និងឧបត្ថម្ភកុមារចំនួន៤៦នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀលព្រមទាំងឧបត្ថម្ភលោកគ្រូអ្នកគ្រូចំនួន១០នាក់ក្នុងម្នាក់ៗ១០ម៉ឺនរៀល។

សមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារបានបង្កើតឡើងកាលពីឆ្នាំ២០១៦ និងបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅក្រសួងមហាផ្ទៃ គិតមកដល់ឆ្នាំ២០២០ នេះសមាគមបានចិញ្ចឹម អប់រំ ថែទាំកុមារកំព្រាគ្មានទីពឹសរុប៤៦នាក់ និងឧបត្ថម្ភទ្រទ្រង់ជីវភាពលោកគ្រូអ្នកគ្រូស្ម័គ្រចិត្តចំនួន១០នាក់ កុមារទាំងនេះភាគច្រើនមកពីខេត្តផ្សេងៗគ្នាក្នុងនោះខេត្តកណ្តាលតាកែវកំពង់ធំ ព្រៃវែងក្រចេះកំពង់ចាមពោធិសាត់និងក្រុងព្រះសីហនុ។

ក្នុងឱកាសនោះដែរឯកឧត្តម គង់សោភ័ណ្ឌ ក៏បានប្រគេនព្រះគ្រូចៅអធិការវត្ត នូវអង្ករ ៥០០គីឡូក្រាម មី៤កេសតូច ត្រីខកំប៉ុង៤យួរទឹកបរិសុទ្ធ៤កេសនិងបច្ច័យចំនួន៤០ម៉ឺនរៀលផងដែរ។FB_IMG_1605681505696

FB_IMG_1605681531141

FB_IMG_1605681585097

FB_IMG_1605681595171

FB_IMG_1605681571889

FB_IMG_1605681613548

FB_IMG_1605681618427

FB_IMG_1605681577397

FB_IMG_1605681562295

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.