ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ល្បែងអាប៉ោងយូគី ជល់មាន់នៅក្រុងបានលុងខេត្តរតនៈគីរីបើកដំណើរវិញហើយក្រោយបិតបានប៉ុន្មានថ្ងៃផ្អើលបណ្តាយសង្គមហ៊ុសប៊ុក - ល្បែងអាប៉ោងយូគី ជល់មាន់នៅក្រុងបានលុងខេត្តរតនៈគីរីបើកដំណើរវិញហើយក្រោយបិតបានប៉ុន្មានថ្ងៃផ្អើលបណ្តាយសង្គមហ៊ុសប៊ុក - ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយបន្តចុះពិនិត្យវឌ្ឍនភាព នៃការបង្ករបង្កើនផល - ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធការ ស្ថាបនាផ្លូវ៣៤ខ្សែ - សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺជូនដល់ប្រជាពលរដ្ឋរង គ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៣៣ គ្រួសារ - សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺជូនដល់ប្រជាពលរដ្ឋរង គ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៣៣ គ្រួសារ - ពិធីសម្ពោធដាក់ឲ្យដំណើរការសង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាស - ដំណើរបេសកកម្មដល់ថ្ងៃទី២របស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាប - កិច្ចប្រជុំបូកសរុបការងារគណបក្សនិងក្រុមការងារចុះជួយខេត្តកំពង់ចាម ប្រចាំខែតុលា និងទិសដៅអនុវត្តខែ វិច្ឆិកា២០២០និងការផ្សព្វផ្សាយសេចក្តីណែនាំរបស់គណអចិន្ត្រៃយ៍គណបក្ស - ឯកឧត្តម វេង សាខុន​​សង្កេតឃើញក្នុង ចំណោមខេត្តជាប់បឹងទន្លេសាប រងនូវផលប៉ះពាល់ដំណាំស្រូវនិងដំណាំរួមផ្សំស្រុកបាកាន

កម្ពុជាកំពុងដឹកម៉ាស ២លាន ១សែន និងបរិក្ខារពេទ្យទៅជួយមិត្តឡាវដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដឹកម៉ាសចំនួន ២លាន ១សែនម៉ាស និងបរិក្ខារពេទ្យ ១២មុខ ទៀត តាមយន្តហោះពិសេសទៅជួយមិត្តឡាវ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតពិភពលោកគួរអោយបារម្ភខ្លាំងបំផុត ហើយមកទល់ពេលនេះមិនទាន់មានថ្នាំការពារព្យាបាលនៅឡើយទេ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលក៏បានអញ្ជើញធ្វើដំណើរអមសម្តេចពិជ័យផងដែរ។

សូមបញ្ជាក់ផងដែរថាអំណោយកម្ពុជាជូនទៅមិត្តឡាវរួមមាន៖ ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន ១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 1។

សូមជូនពរបងប្អូនជនរួមជាតិកម្ពុជា និងប្រជាជនឡាវចៀសផុតពីជំងឺឆ្លងកូវីដទាំងអស់គ្នា។ ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលលំបាក៕FB_IMG_1605493717439

FB_IMG_1605493727374

FB_IMG_1605493722228

FB_IMG_1605493731057

FB_IMG_1605495722685i

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.