ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ល្បែងអាប៉ោងយូគី ជល់មាន់នៅក្រុងបានលុងខេត្តរតនៈគីរីបើកដំណើរវិញហើយក្រោយបិតបានប៉ុន្មានថ្ងៃផ្អើលបណ្តាយសង្គមហ៊ុសប៊ុក - ល្បែងអាប៉ោងយូគី ជល់មាន់នៅក្រុងបានលុងខេត្តរតនៈគីរីបើកដំណើរវិញហើយក្រោយបិតបានប៉ុន្មានថ្ងៃផ្អើលបណ្តាយសង្គមហ៊ុសប៊ុក - ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយបន្តចុះពិនិត្យវឌ្ឍនភាព នៃការបង្ករបង្កើនផល - ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធការ ស្ថាបនាផ្លូវ៣៤ខ្សែ - សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺជូនដល់ប្រជាពលរដ្ឋរង គ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៣៣ គ្រួសារ - សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺជូនដល់ប្រជាពលរដ្ឋរង គ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៣៣ គ្រួសារ - ពិធីសម្ពោធដាក់ឲ្យដំណើរការសង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាស - ដំណើរបេសកកម្មដល់ថ្ងៃទី២របស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាប - កិច្ចប្រជុំបូកសរុបការងារគណបក្សនិងក្រុមការងារចុះជួយខេត្តកំពង់ចាម ប្រចាំខែតុលា និងទិសដៅអនុវត្តខែ វិច្ឆិកា២០២០និងការផ្សព្វផ្សាយសេចក្តីណែនាំរបស់គណអចិន្ត្រៃយ៍គណបក្ស - ឯកឧត្តម វេង សាខុន​​សង្កេតឃើញក្នុង ចំណោមខេត្តជាប់បឹងទន្លេសាប រងនូវផលប៉ះពាល់ដំណាំស្រូវនិងដំណាំរួមផ្សំស្រុកបាកាន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ចូរយើងបន្តស្មារតីខិតខំធានាសុខដុមរមនារបស់ប្រជាជន ក្នុងការប្តេជ្ញាការពារសន្តិភាព ស្ថិរភាព បូរណភាពទឹកដី ជូនជាតិមាតុភូមិយើង..

ថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីចែកជូនដល់កងទ័ព កងរាជអាវុធហត្ថ និងកងកម្លាំងនគរបាល នៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកទឹកចិត្ត និងជំរុញដល់កងរាជអាវុធហត្ថ កងទ័ព និងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការងារគ្រប់គ្រងបទល្មើសខុសច្បាប់ឱ្យបានម៉ឺងម៉ាត់ ដោយត្រៀមមធ្យោបាយសម្ភារៈ គ្រឿងបំពាក់អាវុធគ្រាប់ សម្រាប់បម្រើការងារប្រតិបត្តិការចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ នៅតាមទីប្រជុំជន និងចាត់តាំងជំនាញចុះស្រាវជ្រាវ រុករកមុខសញ្ញាជនល្មើសផ្សេងៗ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចជំនាញដោយអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងកើនរំលឹកថា នៅតាមបណ្ដាអង្គភាពនីមួយៗ ត្រូវពង្រឹងការងារគ្រប់គ្រងចំនួនកងទ័ពឱ្យបានម៉្មត់ចត់ និងអនុវត្តវិធានការផ្ទៃក្នុង ត្រូវធ្វើផែនការហ្វឹកហ្វឺនបំប៉នជំនាញដូចជា ការចុះយកព័ត៌មាន ថតសកម្មភាពស្នាដៃយកមកផ្សព្វផ្សាយតាមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងត្រូវបន្តការអប់រំផ្សព្វផ្សាយស្ដីពីច្បាប់សិទ្ធិមនុស្ស និងក្រមសីលធម៌របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងផ្សព្វផ្សាយរាល់បទបញ្ជា សារាចរ សេចក្ដីណែនាំរបស់ក្រសួងការពារជាតិ ជូនដល់មន្ត្រីថ្នាក់ក្រោមឱ្យបានញឹកញាប់ជាដើម។ ចំពោះអំណោយឧបត្ថម្ភរួមមាន អាវរងាដែលនាំយកមកចែកជូនដល់អង្គភាពទាំង៣ ដោយម្នាក់ៗ ទទួលបានអាវរងាមួយសម្រាប់ ដើម្បីពាក់នៅក្នុងរដូវរងាការពារសុខភាពផងដែរ៕IMG_20201111_160001

FB_IMG_1605085142550

FB_IMG_1605085134403

FB_IMG_1605085167255

FB_IMG_1605085163348

FB_IMG_1605085157999

FB_IMG_1605085016703

FB_IMG_1605085152732

FB_IMG_1605085021646

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.