ឯកឧត្ដមគួច ចំរើនប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនាំអំណោយមនុស្សធម៌ចែកជូនដល់ប្រជាការពារ

@ខេត្តព្រះសីហនុ@
នៅព្រឹកថ្ងៃព្រហស្បតិ៍៥រោចខែកក្តិកឆ្នាំជូតទោស័ក.ព.ស២៥៦៤ត្រូវនឹងថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០២០នេះ
ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា លោកអភិបាលក្រុង សមាជិកយុវជនបក្សខេត្ត និងសប្បុរសជន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ចែកជូនដល់ប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុ ចំនួន ៦៤៧គ្រួសារ។

នាឱកាសនោះដែរ ឯកឧត្ដម ប្រធានគណៈកម្មា ធិការសាខា បានថ្លែងការកោតសរសើរចំពោះប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុទាំងអស់ ចំពោះការខិតខំប្រឹងប្រឹងប្រែងបំពេញការងារដោយមិនគិតពីថ្ងៃឈប់សំរាក ក្នុងការចូលរួមចំណែកក្នុងរៀបសណ្តាប់ធ្នាប់ក្រុង ភូមិ ឃុំ និងការសំអាតអនាម័យបរិស្ថាន នៅតាមតំបន់ឆ្នេរ និងតាមទីសាធារណៈនានា ដែលទាំងអស់នេះពិតជាមិនអាចខ្វះការចូលរួមពីបងប្អូនបានឡើយ។

ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម ជាម ហ៊ីម​ អនុប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់ សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុក ដាក់ រួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះដែរ ឯកឧត្ដមក៏សូមថ្លែងអំណរគុណដល់សប្បុរសទាំងអស់ដែលតែងតែចូលរួមចំណែកជាមួយសាខាកាកបាទក្រហមខេត្តទាំងសម្ភារៈ ថវិកា ពេលវេលា ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលជួបការលំបាកផេ្សងៗ។

អំណោយដែលចែកជូនក្នុងមួយគ្រួសារទទួលបាន៖
– អង្ករ ១បាវ
– ត្រីខកំប៉ុង ១យួរ =១០កំប៉ុង
-មី ១កេសតូច
-ពងមាន់ ៣០គ្រាប់
– ថវិកា ៥០,០០០ ៛ (ប្រាំម៉ឺនរៀល)។FB_IMG_1604559262403

FB_IMG_1604559289694

FB_IMG_1604559344586

FB_IMG_1604559305526

FB_IMG_1604559266710

FB_IMG_1604559276573

FB_IMG_1604559360745

FB_IMG_1604559321366

FB_IMG_1604559333180

FB_IMG_1604559338012

FB_IMG_1604559309988

You might like