ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យនិងវាយតម្លៃលទ្ធផលជាក់ស្តែង..

នៅព្រឹកថ្ងៃ អង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការតំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បាន ដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០២គម្រោងរួមមាន៖

-គម្រោងទី១៖ការងារថែទាំជាប្រចាំ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែប្រវែង ២០ ៧២០ ម៉ែត្រ ទទឹង ០៥ ម៉ែត្រ ស្ថិតនៅឃុំព្រែកគយ ឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

-គម្រោងទី២៖ ការងារថែទាំជាប្រចាំ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០៣ខ្សែ ប្រវែងសរុប ៥២ ១៣០ ម៉ែត្រ ទទឹង ០៥ ម៉ែត្រ និង ០៦ ម៉ែត្រ ស្ថិតនៅឃុំក្រាំងធ្នង់ ឃុំលំពង់ ឃុំតាំងដូង ឃុំត្រាំកក់ ឃុំសំរោង ឃុំត្រពាំងធំខាងជើង ឃុំអង្គប្រាសាទ ឃុំរាមអណ្តើក ឃុំគោកព្រេច ស្រុកបាទី ស្រុកត្រាំកក់ ស្រុកគីរីវង់ ខេត្តតាកែវ អនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទ៕FB_IMG_1604412196569

FB_IMG_1604412253226

FB_IMG_1604412244720

FB_IMG_1604412233405i

You might like