ប៉ុស្តិ៍​នគរបាល​អន្តោប្រវេស​ន៍ច្រកអូរស្មាច់និ​ងបក្ខពួក លោក​ថេរ សុរិទ្ធិយ៉ា​ឃុប​ឃិត​ជាប្រព័ន្ធប្រើ​អំណាចរ​បស់​ ខ្លួនប្រព្រឹ​ត្តអំពើ.ពុករលួយ​យ៉ាងម៉ាពេញចិត្ត..

ប្រភពស្និទ្ធនឹងលោកថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់ បានឲ្យដឹងថាដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងមហាផ្ទៃនិងក្នុងអគ្គនាយកដ្ឋានអន្តោយប្រវេសន៍ទើបលោក ថេរ សុរិទ្ធិយ៉ាន ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្តរបស់ខ្លួនប៉ុណ្ណោះ។

ជាក់ស្តែងទោះបីជារឿងអាស្រូវពុករលួយច្រើន
យ៉ាងណារបស់លោកថេរ សុរិទ្ធិយ៉ានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់ត្រូវបានប្រភពស្និទ្ធនឹងលោកមានការលាតត្រដាងជា
បន្តបន្តាប់ក៏ដោយក៏ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ
និងនាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ធ្វើមិនដឹងមិនឮ
អ្វីទាំងអស់។

ដូច្នេះហើយទើបមកដល់ពេលនេះលោក
ថេរ សុរិទ្ធិយ៉ានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់នៅតែប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងគ្មាន
ញញើតអ្វីទាំងអស់ទោះបីប្រឈមនឹងការរិះគន់
យ៉ាងណាក៏ដោយ។

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ បានឲ្យដឹងថាបច្ចុប្បន្នលោកថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់នៅតែប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយគ្មានញញើត
អ្វីទាំងអស់។

ប្រភពបានឲ្យដឹងទៀតថាថ្នាក់ដឹកនាំក្រសួងមហា
ផ្ទៃនិងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោយប្រវេសន៍បានរក្សាភាពស្ងៀម ស្ងាត់ក្នុងខណៈដែល លោក ថេរ សុរិទ្ធិយ៉ានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញ
ទំហឹង។

ទោះជាយ៉ាងណារឿងអាស្រូវពុករលួយរបស់លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាល
អន្តោប្រវេសន៍ច្រកអូរស្មាច់មិនអាចបិទបាំង
បានឡើយ ក្រោយពេលឈ្មួញនិងអាជីវករ
ព្រមទាំងប្រជាពលរដ្ឋលាតត្រដាងជាបន្តបន្ទាប់។

តាមការបង្ហើបពីមន្ត្រីនៅច្រកអូរស្មាច់បានឲ្យដឹង
ថាក្រុមឈ្មួញធំៗនាំចូលទំនិញគេច ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់តាមច្រកអូរស្មាច់ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ថេរ សុរិទ្ធិយ៉ានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់និងបក្ខពួក។

ដោយហេតុថាលោក ថេរ សុរិទ្ធិយ៉ានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់ឃុបឃិត
ជាមួយលោកវ៉ាន់ ក្តេប្រធានការិយាល័យគយច្រកអូរស្មាច់ បើកឲ្យឈ្មួញធំៗនាំចូលទំនិញ
គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុស
ច្បាប់យ៉ាងគំហុកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ជាងនេះទៅទៀតនៅពេលប្រជាពលរដ្ឋក៏ដូចជាឈ្មួញនិងអាជីវករតូចតាចនាំចូលទំនិញបន្តិចបន្ទួចដើម្បីបានកម្រៃទិញអង្ករច្រកឆ្នាំងប៉ុណ្ណោះបែរជាលោកថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់គាបដូចទឹកអំពៅយក
លុយយ៉ាងកំរោលមិនខ្វល់ពីការប៉ះពាលឡើយ៕PhotoCollage_1604216109574

You might like