ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- លទ្ធផលនៃការស្តារឡើងវិញនូវផ្ទៃដីដំណាំស្រូវខូចខាតដោយជំនន់ទឹកភ្លៀងឆ្នាំ២០២០ នៅខេត្តកំពត - សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ថ្នាក់ ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត. - ល្បែងអាប៉ោងយូគី ជល់មាន់នៅក្រុងបានលុងខេត្តរតនៈគីរីបើកដំណើរវិញហើយក្រោយបិតបានប៉ុន្មានថ្ងៃផ្អើលបណ្តាយសង្គមហ៊ុសប៊ុក - ល្បែងអាប៉ោងយូគី ជល់មាន់នៅក្រុងបានលុងខេត្តរតនៈគីរីបើកដំណើរវិញហើយក្រោយបិតបានប៉ុន្មានថ្ងៃផ្អើលបណ្តាយសង្គមហ៊ុសប៊ុក - ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយបន្តចុះពិនិត្យវឌ្ឍនភាព នៃការបង្ករបង្កើនផល - ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធការ ស្ថាបនាផ្លូវ៣៤ខ្សែ - សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺជូនដល់ប្រជាពលរដ្ឋរង គ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៣៣ គ្រួសារ - សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺជូនដល់ប្រជាពលរដ្ឋរង គ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៣៣ គ្រួសារ - ពិធីសម្ពោធដាក់ឲ្យដំណើរការសង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាស - ដំណើរបេសកកម្មដល់ថ្ងៃទី២របស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាប

ដំណើរជាថ្ងៃចុងក្រោយនៃបេសកកម្មដ៏វែងឆ្ងាយរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់..

នាព្រឹកថ្ងៃសុក្រ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្ត អាជ្ញាធរស្រុក ឃុំ ភូមិ និងសហការី បានអញ្ជើញមកជួបសំណេះសំណាល និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតជូនកសិកចំនួន ៥៥គ្រួសារ ដែលពិធីនេះបានរៀបចំនៅបរិវេណសាលាបឋមសិក្សារបោះរាំង ក្នុងភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន។

មានមតិស្វាគមន៍ និងចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងកម្មវិធីនេះ ឯកឧត្តមអភិបាលនៃគណអភិ បាលខេត្តបានសម្តែងនូវអំណរគុណជូនចំពោះឯកឧត្ដមរដ្ឋមន្ត្រី និងសហការី ដែលជារឿយៗ បានអញ្ជើញចុះមកបំពេញការងារបច្ចេកទេសនៅមូលដ្ឋានរបស់លោកផ្ទាល់ ជាក់ស្តែងថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបាននាំយកកូនត្រី និងពូជស្រូវ ក្នុងនាមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ មកចែកជូនបងប្អូនដើម្បីចិញ្ចឹម និងស្តារផលិតកម្មស្បៀងឡើងវិញស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហើយសង្ឃឹមថាជំនួយថ្ងៃនេះនឹងចូលរួមស្តារផលិតកម្មស្បៀងឡើងវិញក្រោយពេលទឹកស្រក។

លោកក៏បានក្រើនរំលឹកកសិករថាទឹកជន់ វានឹងស្រក ត្រង់ចំណុចនេះត្រូវប្រយ័ត្នទឹកស្រកអស់ពីស្រែ ព្រែក ស្រះ និងត្រពាំង ត្រូវរួតរះទប់តម្កល់ទឹកទុកប្រការក្រែងខ្វះទឹកនៅចុងរដូវសម្រាប់មនុស្សនិងសត្វប្រើប្រាស់។

ធ្វើការសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិតមកជូនប្រជាពលរដ្ឋ ព្រមទាំងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង៤ប្រការ និងចូរទទួលបានជោគជ័យក្នុងអាជីពចិញ្ចឹមត្រី-កង្កែប។

បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋអំពីជីវភាព ការងារបង្កបង្កើនផល សួរនាំអំពីផលប៉ះពាល់នៃគ្រោះទឹកជំនន់ជាពិសេសនោះគឺការងារវារីវប្បកម្មដែលលោកបានរំលេចជូនប្រជាកសិករជ្រាបអំពីប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោកាលពីថ្ងៃទី១៨ ខែកុម្ភ:និងកាលពីថ្ងៃទី១៤ ខែកក្កដាកន្លងមក ដែលសម្តេចបានណែនាំឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឲ្យខិតខំជំរុញនិងចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀងបង្កើតការងារតាមរយ:ការពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី និងកង្កែប ដាំដំណាំ និងបន្លែបង្កាជាលក្ខណ:គ្រួសារដើម្បីបង្កើតចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ វិស័យមួយ ចំនួនទៀតកំពុងប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-១៩។ លោកបញ្ជាក់ជូនអង្គពិធីជ្រាបថាការពិតខេត្តពោធិ៍សាត់ មិនមែនជាខេត្តគោលដៅនៃយុទ្ធនាការជំរុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែប ប៉ុន្តែជំនួយថ្ងៃនេះគឺបានដកយកមកពីខេត្តរតន:គីរី មណ្ឌលគីរី និងខេត្តព្រះសីហនុដែលជាខេត្តបានរួចផុតពីគ្រោះទឹកជំនន់។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំអ្នកទទួលអំណោយនាថ្ងៃនេះ ត្រូវយកទៅចិញ្ចឹម មើលថែទាំឲ្យបានល្អដើម្បីទទួលបានផលត្រីយកមកផ្គង់ផ្គង់ក្នុងគ្រួសារ ឬអាចផ្តត់ផ្គង់ឲ្យ ទីផ្សារ។ ក្រៅពីការងារចិញ្ចឹមត្រី បងប្អូនពូមីងគួរដាំដំណាំរួមផ្សំបន្ថែមទៀតកុំទុកដី និងពេលវេលាឲ្យនៅទំនេរដើម្បីចូលរួមធានាសន្តិសុខស្បៀងក្នងគ្រួសារ ក៏ដូចជាក្នុងសង្គម ដោយសារនៅតំបន់មួយចំនួនផលិតកម្មដំណាំស្រូវ និងដំណាំរួមផ្សំមួយចំនួនទៀតត្រូវបានបំផ្លាញដោយគ្រោះទឹក ជំនន់ ហើយជាក់ស្តែងនៅខេត្តពោធិ៍សាត់នេះតែម្តង។ ចំពោះការងារបច្ចេកទេស លោកបានណែ នាំឲ្យមន្ទីរ រដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានត្រូវរួមសហការគ្នាធ្វើការតាមដាននូវរាល់សកម្ម ភាពរបស់កសិករដែលនឹងយកកូនត្រីអណ្តែងទៅចិញ្ចឹមនាថ្ងៃនេះ ដើម្បីឲ្យអាជីពនេះដុះដាលលូតលាស់ រីកចម្រើនជាបន្តបន្ទាប់ និងត្រូវបន្តជួយគាំទ្របច្ចេកទេសដល់ពួកគាត់ក្នុងការផលិតចំណី ធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមផលិត និងធ្វើឲ្យអាជីវកម្មនេះមានចីរភាព និងនិរន្តរភាព និងត្រូវបន្តចុះជួយចងក្រងបណ្តុំអាជីវកម្មត្រី និងសិក្សាពីប្រសិទ្ធភាពសេដ្ឋកិច្ចផងដែរ។

សម្រាប់ថ្ងៃនេះ កសិករចិញ្ចឹមត្រីអណ្តែង ៥៥គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រី ៧០០ ក្បាល ចំណី៤បាវនិងតង់១ថ្នាំវីតាម៉ីន ៣កញ្ចប់ និងថវិកា២០០០០រៀល។FB_IMG_1604031925115

FB_IMG_1604031935977

FB_IMG_1604032122963

FB_IMG_1604032071175

FB_IMG_1604031998637

FB_IMG_1604031994065

FB_IMG_1604032010128

FB_IMG_1604032032584

FB_IMG_1604032114678

FB_IMG_1604032110712

FB_IMG_1604032079168

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.