ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- លទ្ធផលនៃការស្តារឡើងវិញនូវផ្ទៃដីដំណាំស្រូវខូចខាតដោយជំនន់ទឹកភ្លៀងឆ្នាំ២០២០ នៅខេត្តកំពត - សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ថ្នាក់ ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត. - ល្បែងអាប៉ោងយូគី ជល់មាន់នៅក្រុងបានលុងខេត្តរតនៈគីរីបើកដំណើរវិញហើយក្រោយបិតបានប៉ុន្មានថ្ងៃផ្អើលបណ្តាយសង្គមហ៊ុសប៊ុក - ល្បែងអាប៉ោងយូគី ជល់មាន់នៅក្រុងបានលុងខេត្តរតនៈគីរីបើកដំណើរវិញហើយក្រោយបិតបានប៉ុន្មានថ្ងៃផ្អើលបណ្តាយសង្គមហ៊ុសប៊ុក - ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយបន្តចុះពិនិត្យវឌ្ឍនភាព នៃការបង្ករបង្កើនផល - ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធការ ស្ថាបនាផ្លូវ៣៤ខ្សែ - សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺជូនដល់ប្រជាពលរដ្ឋរង គ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៣៣ គ្រួសារ - សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺជូនដល់ប្រជាពលរដ្ឋរង គ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៣៣ គ្រួសារ - ពិធីសម្ពោធដាក់ឲ្យដំណើរការសង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាស - ដំណើរបេសកកម្មដល់ថ្ងៃទី២របស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាប

ឧត្តមសេនីយ៍ត្រីសាត គឹមសាន ដឹកនាំមន្ត្រីសាក​សួរសុខទុក្ខអតីតស្នងការរងកំពុងមានជម្ងឺសម្រាក​ព្យា​បាលនៅមន្ទីរពេទ្យឯកជន

ព្រឹកថ្ងៃចន្ទ១០កើតខែឆ្នាំជូតទោ​ស័កព.ស.
២៥៦៤ត្រូវនឹងថ្ងៃទី២៦ខែតុលាឆ្នាំ២០២០
ឧត្តមសេនីយ៍ត្រីសាត គឹមសានទើបទទួលបានដំណឹងថាលោកប៉ែន ឬទ្ធីអតីតស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដែលលោក បានចូលនិវត្តន៍ក្នុង​រយៈពេលកន្លងទៅមានជម្ងឺកំពុងសម្រាកព្យាបា​ល​នៅមន្ទីរពេទ្យឯកជនក្នុងក្រុងបាត់ដំបងលោក​ឧត្តមសេនីយ៍ត្រីសាត គឹមសានស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដឹក​នាំមន្ត្រីកងកម្លាំងក្នុងស្នងការដ្ឋានទៅសាកសួរ​សុខ​ទុក្ខ​ផ្ទាល់ដល់បន្ទប់នៃមន្ទីរពេទ្យ ។

ក្នុងឱកាសសាកសួរសុខទុក្ខនេះលោកឧត្តម​សេ​នីយ៍ស្នងការបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ​ទុក្ខពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍
សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិប្រធានសមាគមន៍មិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ប៉ែន វិបុលអគ្គស្នងការរងនគរបាលជាតិប្រធាននាយកដ្ឋានបុគ្គលិកនិងជាអគ្គលេខាធិការសមាគមន៍មិត្តនគរបាលជាតិកម្ពុជាព្រមទាំងកងកម្លាំងនគរបាលចំណុះ​ស្នងការដ្ឋានទាំងអស់នូវការសាកសួរសុខទុក្ខ​ដល់លោកប៉ែន ឬទ្ធីនិងក្រុមគ្រួសារក្នុងខណៈ​ដែលលោកកំពុងមានជម្ងឺនិងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ។

លោកឧត្តមសេនីយ៍ស្នងការបានរំលឹកថា បើ​ទោះបីពេលនេះលោកបែន ឬទ្ធីជានិវត្តន៍ជនតែលោកនៅមានសមាជិកភាពជាសមាជិក សមាគមមិត្តនគរបាលជាតិកម្ពុជាដែលចាំបាច់យើងត្រូវមានកាតព្វកិច្ចចូលរួមជួយជ្រោមជ្រែងចែករំលែកនូវសុខទុក្ខក៏ដូចជាការលំបាកដល់លោកបន្ថែមលើសមាគអតីតយុទ្ធជនដែល​មាន​ស្រាប់ហើយការចូលរួមគឹតគូរអំពីសុខទុក្ខ និងការលំបាករបស់គាត់និងក្រុមគ្រួសារគឺជាកាត​ព្វកិច្ចរួមរបស់យើងទាំងអស់គ្នាដោយមិនអាច​បោះបង់ឬខ្វះការគឺតគូរបានឡើយ ។

ជាមួយនឹងពេលវេលានៃការសាកសួរសុខទុក្ខ​នេះ បានកត់សម្គាល់ឃើញថាស្ថានភាពជម្ងឺរបស់​លោកប៉ែន ឬទ្ធីហាក់បានធូស្រាលប្រសេីរឡេីងវិញបន្តិច​ហើយ។

ជាមួយនេះនេះលោកឧត្តមសេនីយ៍ស្នងការបាន
ពាំនាំនូវថវិកាមួយចំនួនរបស់អង្គភាពស្នងការដ្ឋាន របស់លោក​ស្នងការផ្ទាល់និងបានពីការចូលរួមរបស់កង​កម្លាំងនគរបាលព្រមទាំងភេសជ្ជៈគ្រឿងបរិភោ​គ​មួយចំនួនប្រគល់ជូនលោកប៉ែន ឬទ្ធី និងក្រុមគ្រួ​សារដើម្បីបានដោះស្រាយការលំបាកនេះផង​ដែរ៕FB_IMG_1603683553689

FB_IMG_1603683559432

FB_IMG_1603683595695

FB_IMG_1603683583348

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.