ឯកឧត្តមលី វណ្ណារ៉ាក្នុងដំណើរចុះពិនិត្យការជួសជុលកំណាត់ផ្លូវជាតិលេខ៤ មានការខូចខាតយ៉ាងធ្ងន់ធ្ងរ

(ខេត្តកណ្តាល)
ថ្ងៃអាទិត្យ៩កើតខែកត្តិកឆ្នាំជូតទោស័កព.
ស២៥៦៤ត្រូវនឹងថ្ងៃទី២៥ខែតុលាឆ្នាំ២០២០នេះ
ឯកឧត្ដមលី វណ្ណារ៉ាតំណាងឱ្យដ៏ខ្ពង់ខ្ពស់ពីឯកត្ដមសែម សុវណ្ណនីជាប្រធានក្រុមការងារនៃរាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាលដើម្បីចុះពិនិត្យការអភិវឌ្ឍន៍និងជួសជុលកំណាត់ផ្លូវជាតិលេខ៤ជាង២០០ម៉ែត្រដែលមានការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀងនៅប៉ុន្មានសប្តាហ៍មុនដែលបានហូកាត់ផ្លូវធ្វើឱ្យខូចខាតនៅខាងមុខផ្សារហ៊ុន សែន អង្គស្នួលនៅពេលថ្មីៗនេះ។

•ឯកឧត្តមលី វណ្ណារ៉ាក្នុងដំណើរការចុះពិនិត្យនិងអនុវត្តជួសជុលកំណាត់ផ្លូវខាងលើនេះ÷
ដោយមានការចូលរួមពីលោកខុន សេរីរដ្ឋាអភិបាលស្រុកអង្គស្នួលលោកយន់ ប៊ុនឈឿន មេឃុំពើកនិងក្រុមប្រឹក្សាឃុំរួមជាមួយប៉ូលីសនិងប្រជាការពារផងដែរ។

ឯកឧត្តមលី វណ្ណារ៉ាបានឱ្យដឹងថាការចំណាយចំណូលទៅលើផ្នែកជួសជុលកំណាត់ផ្លូវជាតិលេខ៤នេះគឺជាថវិកាផ្តាល់របស់ឯកឧត្តម សែម សុវណ្ណនីផ្ទាល់តែម្តងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលការកសាងអភិវឌ្ឍន៍និងការពារប្រទេសជាតិឱ្យមានសន្ថេភាពគង់វង្សជារៀងរហូត៕IMG_20201025_171206

IMG_20201025_171059

IMG_20201025_171040

FB_IMG_1603620606698

You might like