ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៥០០គ្រួសារ មកពីសង្កាត់ចំនួន២ក្នុងក្រុងតាខ្មៅ ទទួលបានអំណោយពីរដ្ឋបាលខេត្តកណ្ដាល

ព្រឹកថ្ងៃទី២១ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាលបានថ្លែងចំព្រោះមុខពលរដ្ឋនូវអំណោយ ដោយមានការជួយឧបត្ថម្ភពីបុរីសុវណ្ណភូមិជូនផ្តល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងសង្កាត់រការនិងសង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្ដាលចំនួន៥០០គ្រួសារដែលបានរៀបចំនៅវត្តឈូងលាភ ក្នុងសង្កាត់រការខ្ពស់ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតម៉ៅ ភិរុណប្រធានក្រុម
ប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាលដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តឯកឧត្តមលោកជំទាវអភិបាលរងខេត្តមន្ទីរអង្គភាពជុំវិញខេត្តកងកំលាំងទាំងបីនិងអាជ្ញាធរក្រុងផងដែរ។

មានប្រសាសន៍នាកាសនោះឯកឧត្តមបណ្ឌិត
ម៉ៅ ភិរុណប្រធានក្រុមប្រឹក្សាខេត្តបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិព្រឹទ្ធ
បណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនដែលសម្ដេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។

ឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល បានសំដែងនូវការកោតសរសើរចំពោះទឹកចិត្តដ៏សប្បុរសរបស់បុរីសុវណ្ណភូមិនិងសហការីដែលបានលះបង់នូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងការជួយប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយទឹកជំនន់ក្នុងខេត្តកណ្ដាលនាការនេះ។

ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាសុវត្ថិភាពខ្លួនឯងនិងសមាជិកគ្រួសារនៅក្នុងបន្ទុកកុំឱ្យាមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុជាពិសេសបង្កឡើងដោយការធ្វេសប្រហែលចំពោះកុមារតូចៗលេងទឹកឡើយ ដែលអាចបណ្ដាលឱ្យបាត់បង់សមាជិកក្នុងគ្រួសារដោយការលង់ទឹកឬសត្វអាសិរពិសខាំជាដើម។

ក្នុងនោះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវការរស់នៅប្រកបដោយអនាម័យជាពិសេសការហូបទឹកស្អាតឬផឹកទឹកដាំពុះដើម្បីគេចផុតពីជំងឺដង្កាត់ផ្សេងៗ។

សូមបញ្ជាក់ផងដែរថាទូទាំងខេត្តកណ្ដាលមានស្រុក២និងក្រុង១ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងនោះមានស្រុកកណ្ដាលស្ទឹងស្រុកអង្គស្នួលនិងក្រុងតាខ្មៅ។

អំណោយដែលផ្តល់ជូនគ្រួសាររងគ្រោះនាពេលនេះមាន៖អង្ករ២០គីឡូក្រាមមី១៥កញ្ចប់ត្រីខ៤ កំប៉ុងទឹកស៊ីអ៊ីវ១ដបទឹកត្រី១ដបនិងថវិកា៤ ម៉ឺនរៀល។FB_IMG_1603255253496

FB_IMG_1603255257689

FB_IMG_1603255380955

FB_IMG_1603255301321

FB_IMG_1603255284922

FB_IMG_1603255345915

FB_IMG_1603255274229

FB_IMG_1603255320627

You might like