ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន៤០០គ្រួសារ នៅក្នុងឃុំរស្មីសាមគ្គីស្រុកឱរ៉ាល់ - ឯកឧត្តមជាវ តាយ អភិបាលខេត្តចុះពិនិត្យតាមដងផ្លូវសំខាន់ៗដើម្បីបង្កើនសោភ័ណ ភាព និងរៀបចំអភិវឌ្ឍន៍បន្ថែមប្រព័ន្ធលូដោះទឹកក្នុងក្រុងកំពត - រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ដឹកនាំក្រុមកាងារ បច្ចេកទេសចុះធ្វើការជួស ជុលបន្ទាន់ផ្លូវក្រាលក្រួសក្រហមនិងស្ពានអូសារ៉ាយបាក់ស្រុតដោយសារជំនន់ទឹកភ្លៀង - ដំណើរជាថ្ងៃចុងក្រោយនៃបេសកកម្មដ៏វែងឆ្ងាយរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់.. - ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតអញ្ជើញចុះ ត្រួតពិនិត្យកាងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធកងរាជ អាវុធហត្ថក្រុងបាវិត.. - ប្រធានគណៈកម្មាធិការសាខាកក្រហមខេត្តព្រះសីហនុទទួល ស្វាគមន៍អំណោយសប្បុរសធម៌ពីលោក ឧកញ៉្ញានិងលោកជុំទាវ - ឯកឧត្តម វ៉ី សំណាង និងលោកជំទាវចុះសួរសុខទុក្ខ ដល់គ្រួសារដែលទទួលបានដីសម្បទានសង្គមកិច្ច ចំនួន ៥៦៤គ្រួសារ ក្នុងស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច... - ឧត្តមសេនីយ៍ត្រីសាត គឹមសាន ដឹកនាំមន្ត្រីសាក​សួរសុខទុក្ខអតីតស្នងការរងកំពុងមានជម្ងឺសម្រាក​ព្យា​បាលនៅមន្ទីរពេទ្យឯកជន - ឯកឧត្ដមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ មានប្រសាសន៍សំណេះ សំណាលដល់កម្លាំងត្រូវបំពេញបេសកម្មរក្សាសន្តិភាព - ឯកឧត្តមលី វណ្ណារ៉ាក្នុងដំណើរចុះពិនិត្យការជួសជុលកំណាត់ផ្លូវជាតិលេខ៤ មានការខូចខាតយ៉ាងធ្ងន់ធ្ងរ

ក្រោមប្លម់សន្តិភាព!ឈ្នះ!ឈ្នះ!ដោយសារដឹកនាំដែលមានឆន្ទៈបម្រើប្រជាពលរដ្ឋពិតប្រាកដគឺលោក ស្នងការខេត្តាត់ដំបងតែងតែចុះជួយគ្រប់ទីកន្លែង

នាព្រឹកថ្ងៃស្រុក១៤រោចខែអស្សុជឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី១៦ខែតុលាឆ្នាំ២០២០
ឧត្តមសេនីយត្រីសាត គឹមសានបញ្ជាឱ្យកង​កម្លាំងនគរបាលទាំងអស់ត្រៀមលក្ខណៈ​បន្ថែម​ទៀតដើម្បីចេញអន្តរាគមន៍ជួយសង្រ្គោះ​ប្រជា​ពលរដ្ឋគ្រប់​ពេលវេលា។
-អនុវត្តតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមទាំងអនុសាសន៍ណែនាំបន្ថែមរបស់ឯកឧត្តម ងួន រតនៈ អភិបាល​នៃគណៈអភិបាលខេត្ត បាត់ដំបងនិង
ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង និងដោយបានពិនិត្យស្ថានភាពជាក់ស្តែងនៃអា​កាសធាតុ នាពេលនេះនិងពេលជាបន្តបន្ទាប់ទៀត លោកឧត្តមសេនីយ៍ត្រី សាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅដល់គ្រប់អង្គភាពចំណុះ​ស្នងការដ្ឋានត្រូវប្រមូលផ្តុំកងកម្លាំង បំពាក់ដោយ​ម​ធ្យោបាយ សម្ភារៈបន្ថែមទៀតសម្រាប់ចេញអន្តរាគ​មន៍ជួយសង្រ្គោះប្រជាពលរដ្ឋ ទ្រព្យស​ម្បត្តិ និងសត្វពាហនៈរបស់គាត់ទៅកាន់ទីទួលសុវត្ថិ​ភា​ព​ភ្លាមៗក្នុងករណីមានគ្រោះធម្មជាតិកើត​ឡើង ។

សូមជម្រាបជូនថាអំឡុងពេលនេះស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តបាត់ដំបង ហាក់បីដូចមានការធូរស្រាលជាងមុនបន្តិចបណ្តើរៗហើយក៏ប៉ុន្តែដោយសារស្ថានភាពអាកាសធាតុនៅតែបន្តមានភ្លៀងធ្លាក់​នៅតាមមូលដ្ឋានជាបន្តបន្ទាប់ដូចសេចក្តីជូន​ដំណឹងរបស់ក្រសួងធនធានទឹកនិង
ឧតុនិយម រាល់ការអនុវត្តចាំបាច់មន្រ្តីនគរបាលគ្រប់អង្គភាពត្រូវត្រៀមលក្ខណៈមធ្យោបាយសម្ភារៈគ្រប់គ្រាន់ដើម្បីចេញធ្វើអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋដែលទទួលរងគ្រោះទាន់ពេលវេលា។

ក្រៅពីនេះមន្រ្តីនគរបាលត្រូវបន្តយកចិត្តទុកដាក់គ្រប់ពេលវេលាដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់និងសង្គមជូនដល់បងប្អូនប្រជាពលរដ្ឋក្រែងមានជនល្មើសឆ្លៀតឱកាសធ្វើសកម្មភាព លួច ឆក់ ប្លន់ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះនៅ​តាមមូល​ដ្ឋានផង៕FB_IMG_1602835473219

FB_IMG_1602835477819

FB_IMG_1602835484958

FB_IMG_1602835493680

FB_IMG_1602835511122

FB_IMG_1602835525818

FB_IMG_1602835529763

FB_IMG_1602835541369

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.