ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន៤០០គ្រួសារ នៅក្នុងឃុំរស្មីសាមគ្គីស្រុកឱរ៉ាល់ - ឯកឧត្តមជាវ តាយ អភិបាលខេត្តចុះពិនិត្យតាមដងផ្លូវសំខាន់ៗដើម្បីបង្កើនសោភ័ណ ភាព និងរៀបចំអភិវឌ្ឍន៍បន្ថែមប្រព័ន្ធលូដោះទឹកក្នុងក្រុងកំពត - រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ដឹកនាំក្រុមកាងារ បច្ចេកទេសចុះធ្វើការជួស ជុលបន្ទាន់ផ្លូវក្រាលក្រួសក្រហមនិងស្ពានអូសារ៉ាយបាក់ស្រុតដោយសារជំនន់ទឹកភ្លៀង - ដំណើរជាថ្ងៃចុងក្រោយនៃបេសកកម្មដ៏វែងឆ្ងាយរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់.. - ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតអញ្ជើញចុះ ត្រួតពិនិត្យកាងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធកងរាជ អាវុធហត្ថក្រុងបាវិត.. - ប្រធានគណៈកម្មាធិការសាខាកក្រហមខេត្តព្រះសីហនុទទួល ស្វាគមន៍អំណោយសប្បុរសធម៌ពីលោក ឧកញ៉្ញានិងលោកជុំទាវ - ឯកឧត្តម វ៉ី សំណាង និងលោកជំទាវចុះសួរសុខទុក្ខ ដល់គ្រួសារដែលទទួលបានដីសម្បទានសង្គមកិច្ច ចំនួន ៥៦៤គ្រួសារ ក្នុងស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច... - ឧត្តមសេនីយ៍ត្រីសាត គឹមសាន ដឹកនាំមន្ត្រីសាក​សួរសុខទុក្ខអតីតស្នងការរងកំពុងមានជម្ងឺសម្រាក​ព្យា​បាលនៅមន្ទីរពេទ្យឯកជន - ឯកឧត្ដមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ មានប្រសាសន៍សំណេះ សំណាលដល់កម្លាំងត្រូវបំពេញបេសកម្មរក្សាសន្តិភាព - ឯកឧត្តមលី វណ្ណារ៉ាក្នុងដំណើរចុះពិនិត្យការជួសជុលកំណាត់ផ្លូវជាតិលេខ៤ មានការខូចខាតយ៉ាងធ្ងន់ធ្ងរ

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានទទួលពីសប្បុរស ធម៌ចំនួន៦ក្រុមហ៊ុន

ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលអំណោយសប្បុរសធម៌ពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកស្រី និងក្រុមហ៊ុនចំនួន ៦ មានមី និងថវិកា ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីធ្វើការចែកជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកស្រី និងក្រុមហ៊ុន ដែលបានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិ និងប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់នឹងជំងឺ Covid-១៩ ក្នុងខេត្តព្រះសីហនុ ព្រមទាំងថ្លែងអំណរគុណដល់លោកឧកញ៉ា ដែលបានចូលរួមបរិច្ចាកដីសម្រាប់ធ្វើការបើកពង្រីកផ្លូវក្នុងក្រុងព្រះសីហនុ ដើម្បីជួយសម្រួលចរាចរណ៍កកស្ទះក្នុងក្រុងព្រះសីហនុកន្លងមក និងទៅពេលខាងមុខសកម្មភាព ទឹកចិត្ត និងកាយវិការដ៍ល្អប្រពៃរបស់បងប្អូនសប្បុរសជន និងប្រជាពលរដ្ឋបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសង្គម និងការអភិវឌ្ឍន៍ខេត្តព្រះសីហនុមានការរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគត ។
ឯកឧត្តម គួច ចំរើន សង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននឹងបន្តសកម្មភាពមនុស្សធម៌ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៍ដូចជាអាជ្ញាធរខេត្តនក្នុងការជួយសង្គ្រោះជនរងគ្រោះ និងចូលរួមអភិវឌ្ឍន៍ខេត្តព្រះសីហនុ រីកចម្រើនបន្ថែមទៀតនៅពេលខាងមុខ ។

អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកស្រី និងក្រុមហ៊ុន Cambodia Energy Limited សរុបមាន មី ១៥០កេសធំនិងថវិកា១១,៥០០ដុល្លាអាមេរិក។

សូមគោរពជូនពរឯកឧត្តមនិងលោកជំទាវព្រមទាំងក្រុមគ្រួសារមានសុខភាពល្អបរិបូណ៍កាយពលមាំមួន ដើម្បីចូលរួមចំណែកក្នុងការកសាងប្រទេសឲ្យរីកចម្រើនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបន្តទៅទៀត៕FB_IMG_1602741749675

FB_IMG_1602741766442

FB_IMG_1602741771345

FB_IMG_1602741761956

FB_IMG_1602741785963

FB_IMG_1602741778297

FB_IMG_1602741800383

Filed in: ព័ត៌មានជាតិ
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.