ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀងនិងបានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់

-នៅព្រឹកថ្ងៃពុធ ១ រោច ខែអស្សុជ ឆ្នាំជូត ទោ ស័ក​ ព. ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា​ ឆ្នាំ ២០២០
កំពង់ស្ពឺ÷
ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺអមដំណើរលោកញ៉ាញជាបហ៊ងប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺនិងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀង និងបានសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋរស់នៅជិតទំនប់ចាន់ថ្នាលស្ថិតនៅឃុំក្រាំងចេកស្រុកឧដ្ដុង្គ។
ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបាននាំយកនូវអំណោយដូចជា÷
( ថ្នាំពេទ្យ មី ទឹកសុទ្ធ ត្រីខ សាប៊ូ ទឹកក្រូច ) មកជួយឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ស្ពឺក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងគ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះ។

សូមគោរពជូនពរឯកឧត្តមនិងលោកជំទាវព្រមទាំងក្រុមគ្រួសារមានសុខភាពល្អបរិបូណ៍កាយពលមាំមួន ដើម្បីចូលរួមចំណែកក្នុងការកសាងប្រទេសឲ្យរីកចម្រើនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបន្តទៅទៀត។FB_IMG_1602654714188 FB_IMG_1602654793066 FB_IMG_1602654805152 FB_IMG_1602654591178 FB_IMG_1602654827210

You might like